កូនដំរីព្រៃ មានអាយុជាង១០ថ្ងៃ  ត្រូវបានបាត់ជីវិតថ្ងៃនេះពិតសោកស្ដាយ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី ÷  កូនដំរី ទើបតែកើតបានរយះពេលជាង១០ថ្ងៃ  ស្ថិតក្នុងតំបន់ ដែនជម្រកសត្វព្រៃភ្នំព្រិច ដែលមន្ត្រីឧទ្យានុរក្ស ជួយសង្រ្គោះ បច្ចុប្បន្ន កំំពុងចុះខ្សោយកម្លាំង គិតត្រឹមថ្ងៃ ១៨មករា ២០២០  រហូតដល់ថ្ងៃ២០មករា ត្រូវបានបាត់ជីវិត។

លោកកែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានអោយដឹងថា កាលថ្ថៃ១៩មករា មកដល់ពេលនេះ កូនដំរីព្រៃ មានសភាពល្អប្រសើរឡើងវិញ ព្រោះផឹកទឹកដោះគោនិងទឹកបាន ក្រោពីពេលសង្គ្រោះ  ដោយមូលហេតុដំបូង កូនដំរីព្រៃនេះ មានរបួស មាត់ និងដំបៅ ផ្ចិត ។ 

លោកកែវ  សុភក៌ បានបន្តថា បើកូនដំរីនេះមានសុខភាពល្អ លោកនិងបន្តយកមកចិញ្ចឹម នៅក្នុងតំបន់ ដែនជម្រកសត្វព្រៃស្រែពក ព្រោះវាងាយស្រួលមើលថែ ដោយក្បែនិងប្រជុំជន និងមានមន្ត្រីជំនាញ សត្វដំរី ។ 

ក្នុងនោះផងដែរ លោកក៌បានអំពាវនាវ ដល់សាធារណជនទាំង អស់មេត្តាចូលរួមអភិរកហសសត្វព្រៃទាំងអស់គ្នា ដើម្បីរក្សាការពារ ធនធានធម្មជាតិ និងសក្តានុពល នៃប្រទេសជាតិយើង ។  

ប៉ុន្តែគួរអោយសោកស្ដាយបំផុត នៅថ្ងៃ២០ មករានេះ កូនដំរីព្រៃ១ក្បាលត្រូវបាត់បង់ជីវិត ទោះបីក្រុមមន្ត្រីជំនាញ ឧទ្យានុរក្សប្រឹងប្រែងសង្គ្រោះ យ៉ាងណាក៌ដោយ គួរអោយសោកស្ដាយ ។

ដោយ÷នាង  ចន្ថា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation