សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសបុកនាព្រឹកថ្ងៃនេះថា កម្ពុជាសុខសប្បាយ និងរីកលូតលាស់មកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ និងក្មួយៗយុវជនព្រមទាំងកូនក្មួយកម្មករកម្មការនីទាំងអស់នៅទូទាំងប្រទេស។ 

សម្តេចតេជោបានថ្លែងនូវការអរគុណជនរួមជាតិដែលមានជំនឿទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតអោយ "គណបក្សប្រជាជនកម្ពុជា" បានដឹកនាំកសាងប្រទេសរីកចម្រើនមកទល់សព្វថ្ងៃ។


សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដើម្បីរក្សាសន្តិភាពអោយនៅស្ថិតស្ថេរគង់វង្ស និងដើម្បីយើងទាំងអស់គ្នាកាន់តែមានឱកាសកសាងសង្គមគ្រួសារ និងប្រទេសជាតិអោយកាន់តែរុង​រឿង​សំបូរសប្បាយ សូមបងប្អូនជនរួមជាតិបោះឆ្នោតជូន គណបក្សប្រជា​ជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ២០, នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ៕ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation