ចិន រកឃេីញករណីឆ្លងថ្មី នៃវីរុសផ្លូវដង្ហេីម ប្រភេទថ្មីចំនួន១៣៩នាក់ ក្នុងរយៈពេលត្រឹមតែ២ថ្ងៃ
| ព័ត៌មានអន្តរជាតិ
SHARE

អាជ្ញាធរចិន បានរាយការណ៍ពីករណីថ្មីនៃវីរុសអាថ៌កំបាំង ចំនួន ១៣៩ ករណីក្នុងរយៈពេល ២ ថ្ងៃមកនេះ។ ករណីថ្មី ត្រូវបានគេរកឃើញ នៅក្នុងទីក្រុងវូហាន ទីក្រុងប៉េកាំង និងទីក្រុងហ្សេនជិន។

ចំនួនករណីសរុបដែលបានបញ្ជាក់ឥឡូវនេះ លើសពី ២០០ នាក់ ហើយ ៣ នាក់បានស្លាប់ ដោយសារជំងឺផ្លូវដង្ហើម។ អង្គការសុខភាពពិភពលោក (WHO) ថ្លែងថា ចំនួនករណីនេះ បានកើនឡើងដោយសារតែ“ ការស្វែងរក និងការធ្វើតេស្តកាន់តែកើនឡើង”។

វីរុសឆ្លងថ្មីនេះ បានលេចមុខជាលើកដំបូង នៅទីក្រុងវូហាន កាលពីខែធ្នូ ហើយបានរីករាលដាល ទៅក្រៅប្រទេសហើយមកដល់ពេលនេះ មាន២ករណីនៅប្រទេសថៃ ១ករណីនៅសឹង្ហបូរី និងមួយករណី នៅប្រទេសជប៉ុន។ អ្នកជំនាញនៅចក្រភពអង់គ្លេស បាននិយាយថា ចំនួនអ្នកដែលឆ្លងជំងឺ នៅតែអាចមានចំនួនច្រើនជាងតួលេខផ្លូវការដែលបានលើកឡើង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation