សម្តេចសង្ឃ ទេព វង្ស កំពុងសំរាកព្យាបាលព្រះរោគ នៅប្រទេសវៀតណាម
| ព័ត៌មានជាតិ
SHARE

ក្នុងពេលបំពេញទស្សនកិច្ច នៅវៀតណាម សម្តេច ស ខេង  បានអញ្ជើញចូលក្រាបថ្វាយបង្គំ សាកសួរសុខទុក្ខ សម្តេចសង្ឃ ទេព វង្ស ដែលកំពុងសំរាកព្យាបាលព្រះរោគ នៅទីនោះ ជាមួយគ្នានេះ សម្តេច ស ខេង បានថ្វាយនូវបច្ច័យចំនួន ១០០០០ដុល្លារអាមេរិក និងប្រាក់វៀតណាម២០លានដុង សម្រាប់ការព្យាបាលព្រះរោគ សម្តេចសង្ឃទេពវង្ស។

តាមហ្វេសបុកសម្តេច ក្រឡាហោម ស ខេង ក្នុងឱកាសបំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈតិភូ បានអញ្ជើញចូលក្រាបថ្វាយបង្គំសាកសួរសុខទុក្ខសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាអម្ចាស់កំពុងសម្រាកព្យាបាលព្រះរោគ នៅទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។

នៅពេលនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្វាយនូវបច្ច័យចំនួន ១០០០០ដុល្លារសហរដ្ឋអាមេរិក និងប្រាក់វៀតណាមចំនួន២០លានដុង សម្រាប់ការព្យាបាលព្រះរោគសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងបានថ្វាយព្រះពរសម្ដេចមានព្រះសុខភាពល្អបរិបូរណ៌ ដើម្បីបានយាងគង់ជាម្លប់ដ៏ត្រជាក់ និងដឹកនាំទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation