ព័ត៌មានជាតិ

បរិយាកាសខ្យល់នៅកម្ពុជា មានគុណភាពល្អប្រសើរ គិតមកដល់ថ្ងៃ២០មករានេះ 

image

ក្រសួងបរិស្ថាន ប្រកាសថា បរិយាកាសខ្យល់នៅកម្ពុជា មានគុណភាពល្អ ប្រសើរឡើងវិញហើយ គិតមកដល់ថ្ងៃទី២០មករាឆ្នាំ២០២០នេះ។ 

ប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពលខ្យល់អាក្រក់ ពីបណ្តាប្រទេសមួយចំនួន ប៉ុន្តែនៅថ្ងៃនេះ ក្រសួងបរិស្ថាន ប្រកាសថា ក្រោយតាមការអង្កេតគុណភាពខ្យល់ ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ នៅទូទាំងប្រទេស ឲ្យដឹងថា គុណភាពខ្យល់ នៅកម្ពុជា មានគុណភាពល្អប្រសើរឡើងវិញ។ ការតាមដាននេះ ធ្វើឡើងដោយប៉ារ៉ាម៉ែត្រ កំហាប់ភាគល្អិតនិចល PM2.5 បានស្ថិតនៅក្រោមកម្រិតស្តង់ដារកំណត់ ។

នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន។ ចំណែកស្ថានភាព គុណភាពខ្យល់ នៅតាមបណ្តាខេត្តវិញ ក៏មានគុណភាពល្អដែរ។

យ៉ាងណាក៏ដោយ ក្រសួងបញ្ជាក់ថា មន្ត្រីជំនាញនៅតែតាមដានបន្តទៀត លើស្ថានភាពគុណភាពខ្យល់ នៅកម្ពុជា។ ប្រសិនបើមានអ្វីប្រែប្រួល ក្រសួងបរិស្ថាន នឹងជម្រាបជូនដំណឹងភ្លាមៗ ដល់សាធារណៈជន៕

ព័ត៌មានទាក់ទង...