សន្និបាតក្រសួងទំនាក់ទំន ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បង្ហាញពីវឌ្ឍនភាព លើការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភបំពានដោយប្រើអំណាច
| ព័ត៌មានជាតិ
SHARE

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងផែនការទិសដៅភារកិច្ចឆ្នាំ២០២០ របស់ ក្រសួងទំនាក់ទំនងជាមួយរដ្ឋ សភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីវឌ្ឍនភាពនៃបេសកកម្មចំបងរបស់ក្រសួង ដើម្បីឲ្យអង្គសន្និ បាតធ្វើការត្រួតពិនិត្យតាមដាន ដូចជា ការ អនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការ រំលោភបំពានដោយប្រើអំណាច ដើម្បីបំរើប្រយោជន៍បុគ្គល និងបក្សពួក គ្រួសារ និងការពារសិទ្ធរបស់ពលរដ្ឋ និងសុវត្ថិភាព សាធា រណៈ ពោលគឺពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល ។ 

ទន្ទឹមនឹងការពិនិត្យលើរបាយ ការណ៍ប្រចាំឆ្នាំ២០១៩ លោក ជំទាវ ម៉ែន សំអន បានផ្តល់ជាការលើកទឹកចិត្តចំពោះថ្នាក់ ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់ចំណុះឲ្យក្រសួង ដែលបានអនុវត្តប្រកបដោយលទ្ធផលល្អក្នុងសកម្មភាពការងារកន្លងមក មានលក្ខណៈសម្បត្តិថ្លៃថ្នូ ស័ក្តិ សមជាអ្នក បម្រើដ៏ល្អ របស់ប្រជាជន ដោយផ្លាស់ប្តូរឥរិយា បទ ប្រែក្លាយខ្លួនទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព និងជាដៃគូរអភិវឌ្ឍន៍ដែលអាចទុកចិត្តបាន សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង តាមរយៈការបង្កើនប្រសិទ្ធផលសេវាកម្មសាធារណៈ។ 

ជាមួយគ្នានេះ មន្ត្រីរាជការក្រសួងទាំង អស់ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានល្អ តាមអភិក្រមទាំងប្រាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៖ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដែលយើងត្រូវចងចាំ កុំឲ្យភ្លេចខ្លួន។ក្នុងឱកាសសន្និបាតរយៈពេលពេញ មួយថ្ងៃនេះ កាលពីម្សិល មិញលោក ជំទាវ ម៉ែន សំអន បានកិច្ចពិភាក្សាតាមទៅតាមវិស័យសំខាន់ៗទាំងបីក្រុម គឺក្រុមទី១ -“ការប្រឈមក្នុងការងារទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ និងការផ្សព្វផ្សាយច្បាប់” ។

ក្រុមទី២)- “ការប្រឈមក្នុងការ ងារអធិការ កិច្ច ដោះស្រាយពាក្យបណ្តឹង និងការតាម ដានការអនុ វត្ត ច្បាប់” ។

ក្រុមទី៣)- “ការប្រឈមក្នុងការងាររដ្ឋ បាល ផែនការ ការបណ្តុះបណ្តាល ហិរញ្ញវត្ថុ និងផ្គត់ផ្គង់” នៅពេលរសៀល ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើកឡើងពីចំណុចល្អៗ និងចំណុចមិន ទាន់បានកែលម្អ បញ្ហាប្រឈមទាំងឡាយ ព្រមទាំងលើកនូវដំណោះស្រាយដ៏សម ស្រប និងប្រកបដោយប្រសិទ្ធ ភាព ដើម្បីពិនិត្យសម្រេចដាក់ចុះទិសដៅ និងផែនការ សម្រាប់អនុវត្តបន្ត។ 

លោកជំទាវកិត្តសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវការ ងារ សំខាន់ៗ២ ជូនអង្គសន្និបាតត្រូវយក ចិត្តទុក ដាក់ពិភាក្សា ៖ ទី១,ក្រសួងមានភារកិច្ចសម្របសម្រួល ធ្វើទំនាក់ ទំនងរវាងរាជរដ្ឋាភិបាល ជាមួយស្ថាប័នរដ្ឋសភា និងព្រឹទ្ធ សភា និងចូលរួមតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល លើក កម្ពស់ការយល់ដឹងពីច្បាប់ និងការអនុវត្តន៍ច្បាប់ ដោយធ្វើការផ្សព្វផ្សាយច្បាប់យ៉ាងទូលំទូលាយ ជូនដល់ប្រជា ពលរដ្ឋនៅទូទាំងប្រទេសឱ្យបានយល់ដឹង។

ក្រៅពីការងារខាងលើ ក្រុមការងារក្រសួងត្រូវបន្តចុះទៅដល់គ្រប់ខេត្ត ក្រុង ស្រុក ទីប្រជុំជន ជនបទដាច់ស្រយាល និងសហគមន៍នានា ដើម្បីបើកវេទិកា សាធា រណៈ អប់រំផ្សព្វផ្សាយច្បាប់ ធ្វើការស្ទាប ស្ទង់មតិ ស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ផ្សព្វផ្សាយរាល់អនុសាសន៍ ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ ពិសេសកម្មវិធីនយោបាយ ផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ជូនដល់ប្រជា ពលរដ្ឋ ហើយពាំនាំនូវសំណូមពររបស់ប្រជាពលរដ្ឋ ជូនរាជរដ្ឋាភិបាលដើម្បីដោះស្រាយ។

ការងារសំខាន់ទី២គឺ ការងារអធិការកិច្ច ដែលត្រូវអនុវត្តតាមស្ថាប័ន និងអង្គភាពនានាជាប្រចាំ ដែលនេះជាភារកិច្ចដ៏សំខាន់ទាក់ទងនឹងការពង្រឹងការអនុវត្តន៍ច្បាប់ សំដៅធានាប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា នៅក្នុងជួររដ្ឋបាលសាធា រណៈ ក៏ដូចជាផ្នែកមិនមែនរដ្ឋ ដើម្បីធានាការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃថវិកា និងទ្រព្យសម្បត្តិរដ្ឋ ការពារសុវត្ថិ ភាពសាធារណៈ និងការពារសិទ្ធរបស់ប្រជាពលរដ្ឋ ៕អត្ថបទ ៖ វង សុភ័ក្ត្រ  

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation