ព្រឹកថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំ តាមដងផ្លូវក្នុងរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់

ភ្នំពេញ៖ ចូលឆ្នាំថ្ងៃទី២តាមដងផ្លូវក្នុងរាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ ខណៈប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើរទៅលេងស្រុកកំណើត និងធ្វើដំណើរកម្សាន្តតាមរមណីដ្ឋាននានានៅតាមរាជធានីខេត្ត។
បើទោះបីជារាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់នៅពេលព្រឹកប៉ុន្តែសម្រាប់ពេលល្ងាចប្រជាពលរដ្ឋប្រមាណជិត៥០ម៉ឺននាក់ធ្វើដំណើរសម្រុកទៅលេងបាញ់ទឹក លាបម្ស៉ៅ នៅតំបន់ត្រជាក់ចិត្ត សង្ក្រាន្ដវត្តភ្នំ នារមណីយដ្ឋាន ប្រវត្តិសាស្ត្រ វត្តភ្នំក្នុងថ្ងៃចូលឆ្នាំទី០១ម្សិលមិញ។
ជាមួយគ្នានោះ ក៏មានការជួយសម្រួលចរាចរណ៍ពីសំណាក់កងកម្លាំងសមត្ថកិច្ចនិងការបញ្ចេញកម្លាំងការពារប្រមាណជាង២ពាន់នាក់ សម្រាប់ការពារល្បាតក្នុងភូមិដ្ឋាននិងភូមិសាស្ត្រនានា ក្នុងរាជធានីភ្នំពេញដើម្បីធានាឱ្យបាននូវសុខសវត្ថិភាពនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមកម្សាន្ត ក្នុងរាជធានីភ្នំពេញផងដែរ៕
អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា
















