លោកឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ និងចម្រើនព្រះបរិត្ត

ព្រៃវែង៖ ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវនឹងព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នេះលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ និងចម្រើនព្រះបរិត្ត ក្នុងឱកាសសង្ក្រាន្តព្រៃវែង ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នៅវត្តសំសមី ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង៕
អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា









