អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានចុះបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែង នៅក្រុងភ្នំពេញ ហើយបានចាប់ខ្លួនឧក្រិដ្ឋជន ជាជនជាតិចិនមួយចំនួន

ភ្នំពេញ៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥នេះ បានចេញសេចក្តីបំភ្លឺថា នៅចុងខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាបមជ្ឈមណ្ឌល បោកប្រាស់អនឡាញមួយកន្លែងនៅក្រុងភ្នំពេញ ហើយបានចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិចិនមួយ ចំនួន។
សេចក្តីបំភ្លឺបានឱ្យដឹងថា អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបញ្ជាក់ថា នៅចុងខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាបមជ្ឈមណ្ឌល បោកប្រាស់អនឡាញមួយកន្លែងនៅក្រុងភ្នំពេញ ហើយបានចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិចិនមួយ ចំនួន ក្នុងនោះរួមមានបុគ្គលមកពីកោះតៃវ៉ាន់ផងដែរ ប្រគល់ទៅឱ្យអាជ្ញាធរមានសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីបំភ្លឺបន្តថា វិធានការខាងលើនេះ ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របទៅតាមនីតិវិធីច្បាប់របស់កម្ពុជា ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ដូចជាសន្ធិសញ្ញាបត្យាប័ន និងក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការសន្តិសុខកម្ពុជា-ចិន រួមទាំងលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការ ប្រកាន់ខ្ជាប់នូវគោលនយោបាយ «ចិនមួយ» ។ បុគ្គលដែលត្រូវបានប្រគល់ទៅសមត្ថកិច្ចចិនទាំងអស់នេះ គឺជាឧក្រិដ្ឋជន ពុំមែនជាប្រជាជនស្លូតត្រង់ធម្មតានោះឡើយ ហើយការប្រគល់បុគ្គលទាំងនេះ ទៅឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក៏មិនខុសពីការអនុវត្តដោយប្រទេសមួយចំនួន ផ្សេងទៀត ដែលប្រកាន់គោលនយោបាយចិនមួយ» ដែរ៕
អត្ថបទ ៖ សន ពិសិដ្ឋ


