សម្តេចតេជោ ៖ កុំនាំបញ្ហាដល់ខ្លួន ដោយសារការសប្បាយភ្លេចគិត មិនបានប្រុងប្រយ័ត្ន ក្នុងថ្ងៃសែនចិន 
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា ចៀសវាងកុំនាំបញ្ហាដល់ខ្លួន ដោយសារការសប្បាយភ្លេចគិត មិនបានប្រុងប្រយ័ត្ន ក្នុងថ្ងៃសែនចូលឆ្នាំចិន ខាងមុខនេះ។

នាថ្ងៃនេះ សម្តេចតេជោ មានប្រសាសន៍តាមហ្វេសបុកថា តើសុខសប្បាយជាទេបងប្អូនជនរួមជាតិ?

នៅសល់តែ ២ថ្ងៃទៀត ថ្ងៃសែនចូលឆ្នាំចិននឹងមកដល់។ មួយឆ្នាំៗពិតជាលឿនមែន ហើយមិនយូរប៉ុន្មានថ្ងៃចូលឆ្នាំខ្មែរក៏នឹងមកដល់ទៀតនៅខែមេសាខាងមុខ។

សព្វថ្ងៃនេះ បងប្អូនខ្សែស្រឡាយកាត់ចិនក៏មានកាន់តែច្រើន ហើយបងប្អូនមានជីវភាពរស់នៅកាន់តែធូរធារ។

តាមធម្មតាអោយតែចូលឆ្នាំចិនម្តងៗ គឺបានសប្បាយដល់បងប្អូនខ្មែរផងដែរ ដូចពាក្យកំពុងពេញនិយមនិយាយថា “ ចូលឆ្នាំចិន ស្រវឹងខ្មែរ”។ តែសូមចៀសវាងកុំនាំបញ្ហាដល់ខ្លួនដោយសារការសប្បាយភ្លេចគិតមិនបានប្រុងប្រយ័ត្ន ជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ។

សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន និងទទួលបានលាភសំណាង និងហេងហេងគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ។

អរគុណសន្តិភាព!!

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation