សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារដែលមានជម្ងឺចំនួន ០២គ្រួសារក្នុងស្រុកកែវសីមា
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី ៖ លោក សុក សេរ៉ា នាយករងរដ្ឋបាលខេត្ត និងជាលេខាធិការគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្ដមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មការ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំសមាជិក សមាជិកា សាខាកាកបាទក្រហម សមាជិក សមាជិកា អនុសាខាស្រុកកែវសីមា ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនដល់គ្រួសារ ដែលមានជម្ងឺចំនួន ០២គ្រួសារ រស់នៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា នៅ ខេត្តមណ្ឌលគិរី។

លោក សុក សេរ៉ា បានបន្តថា គ្រូសារទី១ មានជម្ងឺផ្សិតក្នុងខួរក្បាលងើបពីកន្ទេលអត់រួចទទួលបានគ្រឿងឧបភោគបរិភោគ និងឃិត១កញ្ចប់ ព្រមទាំងថវិកាផ្ទាល់ខ្លួនរបស់លោក អ៉ឹងស៉ីតាត វិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ថវិកាចំនួន១.០០០.០០០រៀល ថវិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរីចំនួន២០០.០០០រៀល ថវិកាសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកែវសីមាចំនួន២៤០.០០០រៀល។ ចំណែកគ្រួសារទី២ដែលមានក្មេងប្រុសរលួយដៃ បានទទួលគ្រឿងឧបភោគបរិភោគ និងឃិត១កញ្ចប់ ព្រមទាំងថវិកាផ្ទាល់ខ្លួនរបស់លោក អ៉ឹងស៉ីតាត វិរៈ ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរីថវិកាចំនួន៥០០.០០០រៀល ថវិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចំនួន១៥០.០០០រៀល ថវិកាសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកែវសីមាចំនួន២៤០.០០០រៀល។

នាឱកាសចុះសួរសុខទុក្ខ នាពេលនោះដែរលោក សុក សេរ៉ា នាយករងរដ្ឋបាលខេត្ត និងជាលេខាធិការគណៈកម្មការ សាខាកាកបាទក្រហមកម្ពុជាខេត្ដមណ្ឌលគិរី បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី។

លោក សុក សេរ៉ា បានមានប្រសាសន៍បន្តថា ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជាជានិច្ច ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ហើយអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ជនរងគ្រោះ ជនងាយរងគ្រោះដោយមិនគិតពីទិន្នាការនយោបាយឡើយ។

លោក សុក សេរ៉ា បានមានប្រសាសន៍បន្ថែមថា ទោះបីអំណោយ និងថវិកាមនុស្សធម៌ផ្តល់ជូននាពេលនេះ ទោះបីមិនមានច្រើន ប៉ុន្តែបានជួយសម្រួលដោះស្រាយនៅទុក្ខលំបាករបស់បងប្អូនបានមួយគ្រាៗផងដែរ និងសូមជូនពរឲ្យអ្នកមានជម្ងឺ ក្នុងគ្រួសារទាំងពីរឆាប់បានជាសះស្បើយ៕ដោយ៖ នាង ចន្ថា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation