ចិនផ្អាក ជើងហោះហើរ​ពី​ទីក្រុង​ហ្វូ​ហាន​ ខេត្ត​ហ៊ឺប៉ី​ ជា​បណ្តោះ​អាសន្នមកកាន់កម្ពុជា បន្ទាប់​ពី​មាន​ករណី​ជំងឺ​រលាកសួតប្រទេសថ្មី
| ព័ត៌មានជាតិ
SHARE

ចិនផ្អាក ជើងហោះហើរ​ពី​ទីក្រុង​ហ្វូ​ហាន​ ខេត្ត​ហ៊ឺប៉ី​ ជា​បណ្តោះ​អាសន្នមកកាន់កម្ពុជា បន្ទាប់​ពី​មាន​ករណី​ជំងឺ​រលាកសួតប្រទេសថ្មី។ នេះជាការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋលេខាធិកា​រដ្ឋា​ន​នៃ​អាកាសចរ​ស៊ីវិលកម្ពុជា ឯកឧត្តម ជា អូន។ ​

បើតាមឯកឧត្តម ជា អូន នៅ​កម្ពុជា​មាន​ករណី​សង្ស័យ​ពីរ​ តែ​បន្ទាប់ពីការ​ពិនិត្យ​ គឺ​មិន​មាន​នោះ​ទេ​។

ចំណែកឯ នៅហ្វីលីពិនវិញ យន្តហោះដឹកទេសចរចិនជាង៥០០នាក់ ត្រូវបានបញ្ជារអោយត្រលប់ទៅវិញ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៤ មករា​នេះ ករណី​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត​ដែល​បង្ករ​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី​ កើន​ដល់​២៦​នាក់ និង​អ្នក​ឆ្លង​កើន​ដល់ ៨៣០ករណី នៅ​ក្នុង​ប្រទេស​ចិន។ ជាមួួយគ្នានេះ អាជ្ញាធរ​ចិន​កំពុង​ធ្វើ​តេស្ត​លើ​ករណី​សង្ស័យ ចំនួន១០៧២ករណីបន្ថែមទៀត​។

វីរុស​កូរ៉ូណា ផ្តើម​ចេញ​ដំបូង​ពីក្រុង​ហ្វូហាន ខេត្ត​ហឺប៉ី​ បន្តរីករាលដាលដល់​ក្រុង​ប៉េកាំង សៀងហៃ និង​កំពុង​ឆ្លង​ដល់​ប្រទេស​វៀត​ណាម ថៃ, សីង្ហបុរី, ហុង​កុង, ម៉ាកាវ, ជប៉ុន, កូរ៉េ​ខាង​ត្បូង, តៃវ៉ាន់, អូស្រ្តាលី និង​សហ​រដ្ឋ​អាមេរិក​។

ប៉ុន្តែយ៉ាងណាក៏ដោយ នៅថ្ងៃនេះ អង្គការសុខភាពពិភពលោក បញ្ជាក់ថា ជំងឺនេះមិនទាន់ដល់កំរិតប្រកាសអាសន្នទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation