ក្រុមជនចំណាកស្រុកដែលកំពុងធ្វើដំណើរឆ្ពោះចូលទៅសហរដ្ឋអាមេរិកបានប៉ះទង្គិចគ្នាជាមួយកងកម្លាំងម៉ិកស៊ិកនៅព្រំដែនភាគខាងត្បូង
| ព័ត៌មានអន្តរជាតិ
SHARE

សមាជិកប៉ូលីស និង យោធាម៉ិចស៊ិកូ បានប៉ះទង្គិចជាមួយក្រុមជនអន្តោប្រវេសន៍អាមេរិកកណ្តាល ខណៈរលកថ្មីនៃប្រជាជនឆ្លងកាត់ព្រំដែនភាគខាងត្បូងរបស់ខ្លួនព្យាយាមចូលទៅសហរដ្ឋអាមេរិក។

ខ្សែវីដេអូរ៉យទ័របានបង្ហាញពីក្រុមមន្រ្តីប្រដាប់ដោយខែលការពារកំផែងជាមួយក្រុមជនចំណាកស្រុកដែលខឹងសម្បារដោយបានឃុំខ្លួនអ្នកខ្លះ។

ស្ត្រីនិងកុមារគឺជាចំណែកដ៏សំខាន់នៃក្រុមជនចំណាកស្រុកនេះដោយគេចចេញពីភាពក្រីក្រត្រឡប់ទៅរកការងារធ្វើនៅសហរដ្ឋអាមេរិកវិញ។ នៅពេលភាពតានតឹងបានផ្ទុះឡើងជនចំណាកស្រុកម្នាក់បានដួលសន្លប់នៅក្រោមកម្ដៅព្រះអាទិត្យខ្លាំង។

ភាគច្រើននៃជនចំណាកស្រុកទាំងនេះគ្រាន់តែចង់ឆ្លងកាត់ប្រទេសម៉ិកស៊ិក។ ទោះយ៉ាងណាប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានដាក់សម្ពាធលើរដ្ឋាភិបាលម៉ិកស៊ិកឱ្យអនុម័តនូវវិធានការណ៍រឹតបន្តឹងបន្ថែមទៀតដើម្បីកាត់បន្ថយលំហូរជនចំណាកស្រុក។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation