អង្គការសុខភាពពិភពលោក៖ ការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមប្រភេទថ្មីមិនទាន់ជាជាបញ្ហាអាសន្នផ្នែកសុខភាពសាធារណៈអន្តរជាតិនៅឡើយទេ
| ព័ត៌មានអន្តរជាតិ
SHARE

អង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជំងឺដ៏សាហាវមួយនៅក្នុងប្រទេសចិនដែលបានធ្វើឱ្យមនុស្សរាប់រយនាក់ឈឺ គឺមិនទាន់ជាភាពអាសន្នផ្នែកសុខភាពសកលនៅឡើយ។

អង្គការសុខភាពពិភពលោកបានចេញការវាយតម្លៃរបស់ខ្លួនបន្ទាប់ពីអាជ្ញាធរចិន បានលុបចោលព្រឹត្តិការណ៍ធំ ៗ នៅក្នុងរដ្ឋធានីប៉េកាំងក្នុងកំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំចិនដើម្បីព្យាយាមទប់ស្កាត់វីរុសថ្មីនេះ។

អគ្គនាយក Tedros Adhanom Ghebreyesus និយាយថា "ពុំមានកំហុសអ្វីទេ នេះជាភាពអាសន្ននៅក្នុងប្រទេសចិន។ ប៉ុន្តែវាមិនទាន់ក្លាយជាគ្រោះអាសន្នផ្នែកសុខភាពសកលនៅឡើយទេ។

ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិផ្អែកលើសេចក្តីសំរេចនេះបន្ទាប់ពីអ្នកជំនាញបានចំណាយពេល ២ ថ្ងៃដើម្បីវាយតំលៃព័ត៌មានអំពីការរីករាលដាលនៃមេរោគឆ្លងថ្មីដែលត្រូវបានគេស្គាល់អត្តសញ្ញាណ។ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation