ព័ត៌មានជាតិ

ចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងខេត្តព្រះសីហនុមានការកើនឡើងនាឱកាសនៃបុណ្យចូលឆ្នាំចិនឆ្នាំនេះ

image

ខេត្តព្រះសីហនុ ៖ បើតាមការឲ្យដឹងពីលោកតាំង សុចិត្តគ្រឹស្នាប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា មានភ្ញៀវមកសម្រាកកម្សាន្តក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាម គិតត្រឹម ថ្ងៃទី ២៥ មករា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរណ៍ចំនួន ២៨.០៣៤នាក់ កើនឡើង ៧.៧៩%( បើប្រៀបធៀបទៅនឹង ឆ្នាំ ២០១៩ មាន ២៦.០០៦នាក់) ដែល ក្នុងនោះភ្ញៀវជាតិ ២២.២៣៣នាក់ កើនឡើង៨.៥២%ធៀបទៅនិងឆ្នាំ២០១៩ មាន ២០.៤៨៦នាក់) ភ្ញៀវអន្តរជាតិ ៥.៨០១នាក់ កើនឡើង៥.០៩%(ឆ្នាំ ២០១៩ មាន ៥.៥២០នាក់)។

ដោយឡែកភ្ញៀវ មកតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ រួមមាន ប្រមាណ ១៣ជើងហោះហើរ ថយចុះ០៧ ជើង (ឆ្នាំ២០១៩ មាន ២០ជើង) និងមានភ្ញៀវសរុបប្រមាណ ៩៧៥នាក់ ថយចុះ៤៩.៧៤% (ឆ្នាំ២០១៩ មាន ១.៩៤០នាក់) ។

សម្រាប់ភ្ញៀវទេសចរ ទៅលេងតាមបណ្តាកោះនានាសរុបប្រមាណ ៣.៧៩៨នាក់ ថយចុះ៥.៣១% (ឆ្នាំ២០១៩មាន ៤.០១១នាក់) ក្នុងនោះ ជាតិប្រមាណ ២.០៤២នាក់ កើនឡើង៣៩.៩៥% ( ឆ្នាំ ២០១៩ មាន ១.៨៣៩នាក់) និងភ្ញៀវ-អន្តរជាតិ ប្រមាណ១.៧៥៦នាក់ ថយចុះ ៣១.១៩% ( ឆ្នាំ ២០១៩ មាន ២.៥៥២នាក់) ។

ជាមួយគ្នានេះ ភ្ញៀវដែលទៅលេងតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានភ្ញៀវសរុប៣.៧០៨នាក់ កើនឡើង ៩.៨៩% ជាតិ ៣.៦០៨ កើនឡើង ១០.៣៧% ណិងអន្តរជាតិ ១០០នាក់ ថយចុះ ៤.៧៦%
(ឆ្នាំ ២០១៩ សរុប ៣.៣៧៤នាក់ ជាតិ ៣.២៦៩នាក់ និងអន្តរជាតិ ១០៥នាក់) ។

ភ្ញៀវតាមនាវាទេសចរណ៍ចូលសំចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ០១នាវា មាន ភ្ញៀវសរុប ១.៥៩៨នាក់ ស្រី ៨៩៩នាក់ នាវិក ៧៧៩នាក់ និង ស្រី១៥៣នាក់។

ជាពិសេនោះ គឺភ្ញៀវតាមបណ្តាឆ្នេរនានាសរុប ១៦.១៥០នាក់ ជាតិ ១៥.៦៣០នាក់ និងអន្តរជាតិ ៥២០នាក់។
ដោយ៖ប៉ៃ សុឃីម


ព័ត៌មានទាក់ទង...