ព័ត៌មានជាតិ

ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ សូមជូនដំណឹងដល់​ ម្ចាស់និងនាយករោងចក្រ​ សហគ្រាស​ គ្រឹះស្ថាន​ទាំងអស់​ ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាកចំនួន​ ៣​ថ្ងៃ​

image

ដើម្បី​បង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិត​ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦​ នៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨​ ខាងមុខនេះ​ ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ សូមជូនដំណឹងដល់​ ម្ចាស់និងនាយករោងចក្រ​ សហគ្រាស​ គ្រឹះស្ថាន​ទាំងអស់​ ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាកចំនួន​ ៣​ថ្ងៃ​ គឺចាប់ពីថ្ងៃទី២៨​ ដល់ថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០១៨​ ដោយរក្សាទុកប្រាក់ឈ្នួល​ និងប្រាក់រង្វាន់ធ្វើការទៀងទាត់ជូនកម្មករនិយោជិតដដែល។