មន្ត្រីជំនាញនៃក្រសួងបរិស្ថានបញ្ជាក់នៅព្រឹកនេះថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា បានវិលមករកភាពល្អប្រសើរវិញ
| ព័ត៌មានជាតិ
SHARE

  មន្ត្រីជំនាញនៃក្រសួងបរិស្ថានបញ្ជាក់នៅព្រឹកនេះថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា បានវិលមករកភាពល្អប្រសើរវិញ នៅក្នុងរាជធានីភ្នំពេញនិងទូទាំងខេត្តទាំង២៤ស្ថានភាពខ្យល់ស្ថិតនៅក្រោមស្តង់ដារដែលកំណត់ មានភាពល្អប្រសើរ។

  នេះតាមការលើកឡើងរបស់  រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានក្នុងសន្និសិទសារព័ត៌មាន ក្រោមប្រធានបទ វឌ្ឍនភាពរបស់ក្រសួងបរិស្ថាននិងបច្ចុប្បន្នភាពនៃស្ថានភាពខ្យល់នៅកម្ពុជាព្រឹកថ្ងៃទី២៧  មករានេះនៅទីស្តីការគណ:រដ្ឋមន្ត្រី។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមកុំអោយបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ ប្រសិនបើមានអ្វីប្រែប្រួលក្រសួងនឹងធ្វើការជូនដំណឹងជាផ្លូវការ។

  ឯកឧត្តម  ហេង  ណារ៉េត អគ្គនាយកនៃនាយកដ្ឋានគាំពារបរិស្ថានបានអោយដឹងក្នុង សន្និសិទសារព័ត៌មានថា ថ្មីៗនេះមានជនមួយចំនួនបានយកឧបករណ៍ផ្សេងៗមកធ្វើការវាស់កំរិតខ្យល់ដែលមានភាពលំអៀងមិនអាចទទួលយកជាផ្លូវការបាន ដោយសារតែឧបករណ៍ទាំងនោះជាប្រភេទតូចអាចចល័តបានដែលប្រើប្រាស់ក្នុងរង្វង់១០០ម៉ែត្រ 

  គួរបញ្ជាក់ថាតាមការលើកឡើងរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថានបានអោយដឹងថាក្រសួងគ្រោងនឹងទិញឧបករណ៍តាមដានភាគល្អិតក្នុងខ្យល់ PM2.5 ឬ PM10 ប្រមាណ ១៥គ្រឿងបន្ថែមទៀត ពីប្រទេសចិនដែលមានតម្លៃមួយគ្រឿង៥ពាន់ដុល្លារមានតភ្ជាប់ជាមួយនិងប្រព័ន្ធសឡារួចជាស្រេច ដែលអាចប្រើប្រាស់នៅតាមទីតាំងមួយចំនួនដែលគ្មានភ្លើងអគ្គិសនីផងដែរ ដើម្បីតាមដានការវិវឌ្ឍន៍គុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation