ព័ត៌មានជាតិ

នគរបាលអន្តោរប្រវេសន៍ចែកម៉ាស់ឥតគិតថ្លៃការពារជំងឺ កូរ៉ូណា នៅច្រកទ្វារអន្តរព្រំដែនជាតិប៉ោយប៉ែត

image

ខេត្តបន្ទាយមានជ័យ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបើកយុទ្ធនាការចែកម៉ាស ដោយពុំគិតប្រាក់ ជូនដល់ភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ អាជីវករ ពលករ កម្មករអូសរទេះ អ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់គ្រោងចែកឲ្យអស់១លានម៉ាស់  ដោយចាប់ពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រំដែនកម្ពុជា.ថៃ។

យុទ្ធនាការនេះ ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា.ថៃ និងមន្ត្រីក្រោមឱវាទ ដោយមានការចូលរួមពីលោក គាត ហ៊ុល អភិបាល អភិបាលក្រុងប៉ោយប៉ែត និងសហការី ចូលរួមចែកម៉ាស់ ឲ្យអស់១លានម៉ាស និងចែកដោយឥតគិតថ្លៃបន្តថែមទៀតបើសិនករណីជំងឺកូរ៉ូណា ដែលជាវីរុសដែលកំពុងឆ្លងរាតត្បាត ពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈផ្លូវដង្ហើម របស់ក្រសួងសុខាភិបាល ស្ដីពី វីរុសCORONA ត្រូវបានបញ្ចប់ និងត្រូវចំណាយម៉ាសអស់យ៉ាងតិច ១.០០០.០០០ម៉ាស (មួយលានម៉ាស) ក្នុងរយៈពេល ០១ខែ។ 

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បញ្ជាក់ថា ក្នុងមួយថ្ងៃ ប៉ុស្តិ៍អាចចែកម៉ាស់អស់ជាមធ្យោម ១៥,០០០ ទៅ ១៨,០០០ម៉ាស់ ហើយគ្រោងនឹងបន្តចែកជូនអ្នកដំណើរឆ្លងកាត់ ដោយឥតគិតថ្លៃ។ លោកថា បើសិនជាចំនួន១លានម៉ាស់ ជំងឺកូរ៉ូណា នៅតែបន្តរាតត្បាត មិនឈប់នោះ អង្គភាពរបស់លោកនិងចែកបន្តរហូតទាល់តែជំងឺនេះបញ្ចប់។

គួរបញ្ជាក់ថា ជំងឺកូរ៉ូណានេះ ជាជំងឺដែលបង្កឲ្យរលាក់សួន និងធ្វើឲ្យមនុស្សដែលឆ្លងមេរោគនេះបានស្លាប់និងកំពុងព្យាបាលជាច្រើននាក់ផងដែរ។ នៅក្នុងប្រទេសជិតខាងរបស់យើង ដូចជាប្រទេសថៃ និងប្រទេសវៀតណាម និងតាមបណ្តាប្រទេសធំៗមួយចំនួនទៀត។ ដែលឆ្លងតាមរយៈការស្រូបយកខ្យល់ ពីការក្រដាស់ ក្អក ប៉ះពាល់កន្លែងសាធារណៈដែលមានវីរុស ការអោបចាប់ដៃជាមួយអ្នកផ្ទុកវីរុស និងនៅក្បែរសត្វដែលមានវីរុស។ដោយ ៖ ប៊ុន ចាន់ថន

ព័ត៌មានទាក់ទង...