អង្គការសុខភាពពិភពលោកនឹងបញ្ជូនក្រុមអ្នកជំនាញទៅចិនដើម្បីសិក្សាពីវីរុសផ្លូវដង្ហើមប្រភេទថ្មី
| ព័ត៌មានអន្តរជាតិ
SHARE

អង្គការសហប្រជាជាតិបានឲ្យដឹង កាលពីថ្ងៃអង្គារទី ២៨ ខែមករាថាប្រទេសចិនបានឯកភាពថាអង្គការសុខភាពពិភពលោក (WHO) អាចបញ្ជូនអ្នកជំនាញអន្តរជាតិមកប្រទេសនេះក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីជំងឺឆ្លងនិងដឹកនាំការឆ្លើយតបជាសកលចំពោះការផ្ទុះឡើងនេះ។

អគ្គនាយករងអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus ដែលបានធ្វើទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅប្រទេសចិនបានជួបជាមួយប្រធានាធិបតីស៊ីជីនពីងក៏ដូចជារដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងក្រសួងការបរទេសផងដែរ។

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Ghebreyesus អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកលោក Christian Lindmeier បានមានប្រសាសន៍ថាការយល់ដឹងកាន់តែច្បាស់អំពីសមត្ថភាពរបស់វីរុសឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតត្រូវការជាបន្ទាន់ដើម្បីផ្តល់យោបល់ដល់ប្រទេសដទៃទៀតដែលមានករណីត្រូវបានរកឃើញ។

រដ្ឋាភិបាលចិនបាននិយាយថាចំនួនករណីដែលបានបញ្ជាក់ថាមានជំងឺឆ្លងវីរុសនៅក្នុងប្រទេសចិនបានកើនឡើងដល់ ៤.៥១៥ គិតត្រឹមថ្ងៃច័ន្ទពោលគឺកើនឡើង ពីចំនួន ២.៨៣៥ កាលពីថ្ងៃអាទិត្យ។ ករណីជាច្រើនត្រូវបានបញ្ជាក់នៅក្នុងប្រទេសជាច្រើនរួមមានបារាំងអាល្លឺម៉ង់និងថៃ។

អ៊ូហានជាកន្លែងដែលវីរុសមានដើមកំណើតស្ថិតនៅដាច់ពីគេដោយមានការទប់ស្កាត់លើការដឹកជញ្ជូននិងហាមឃាត់នៅលើការប្រមូលផ្តុំ។ មនុស្សរាប់លាននាក់នៅខេត្តហ៊ូប៉ីដែលក្នុងនោះវូហានជាទីក្រុងដែលចាត់ទុកថាជាទីរួមខេត្តរស់នៅក្រោមទម្រង់នៃការទប់ស្កាត់ការធ្វើដំណើរ។ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation