ព័ត៌មានជាតិ

មន្ត្រីក្រសួងសុខាភិបាលចែកខិតប័ណ្ណស្ដីពីការបង្ការការឆ្លងវីរុសអូណាប្រភេទថ្មីដល់អ្នកជិះឡានក្រុងនិងអ្នកដំណើរក្នុងរាជធានី

image

នៅថ្ងៃទី 29 ខែមករាឆ្នាំ 2020 នេះឯកឧត្តមម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួង សុខា ភិបាលនិងអមដំ ណើរ ដោយលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខា ភិបាលរាជធានីភ្នំពេញ បានអញ្ជើញផ្សព្វផ្សាយចែកនិងបិទខិតប័ណ្ណលើឡានក្រុងនិងចែក
ដល់អ្នកដំណើរជិះឡានក្រុងរបស់សាលារាជធនីភ្នំពេញនិងម៉ូតូកង់បី ស្ដីពីវិធានការបង្ការការចម្លងវីរុសកូរ៉ូណាប្រភេទថ្មីដល់ប្រជាពលរដ្ឋនិងអ្នកដំណើរក្នុងរាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលមាន ប្រសាសន៍បញ្ជាក់ថា-ការចែកខិតប័ណ្ណស្ដីពីការបង្ការការចម្លងវរុសស្គាល់ណាប្រភេទថ្មីនៅ ពេល នេះគឺជាសារមួយប្រាប់ដល់ប្រជា ពលរដ្ឋទាំងអស់ឲ្យមានការប្រុង ប្រយ័ត្នពីសុខភាព។

ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាទៀត-មកដល់ ពេលនេះរាជរដ្ឋាភិបាលកម្ពុជាពុំបានហាមឃាត់ទេសចរណ៏បរទេសចេញចូលក្នុងប្រទេសកម្ពុជាទេ។
ដោយឡែកកម្ពុជាក៏ពុំទាន់ឃើញមានតំបន់ណាមួយឋិតនៅក្នុងភាពប្រកាសអាសន្នពីការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅឡើយដែរ។តែទោះបីជាយ៉ាងណាវិធាន
ការណ៏អប់រំផ្សព្វផ្សាយត្រូវបានស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងវិស័យឯកជននិងរដ្ឋរួមទាំងក្រសួងសុខាភិបាលនោះបានចូលរួមធ្វើសកម្មភាពអប់រំផ្សព្វ ផ្សាយទប់ស្កាត់បង្ការការចម្លងវីរុសកូរ៉ូណាប្រភេទថ្មីនេះទាំងបណ្ដាខេត្តនិងរាជធានីភ្នំពេញនិងនៅតាមគ្រឹះស្ថានសិក្សាតាមទីប្រជុំជនចំណតឡាន-ផ្សារ, សាលារៀន និងតំបន់ទេសចរណ៏។ល។

ក្រសួងសុខាភិបាលបានណែនាំទៅដល់គ្រប់មន្ទីរពេទ្យធំៗទាំងនៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ត រៀបចំបន្ទប់សម្រាប់សង្គ្រោះបន្ទាន់នៅពេលដែលមានប្រជា ពលរដ្ឋណាម្នាក់ឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនិងបានបង្កើតលេខ ទូរសព្ទពិសេសសម្រាប់ប្រជា ពលរដ្ឋ តេមកសុំអន្តរាគមន៍គឺលេខ 115។

ទាក់ទងទៅនឹងការរកឃើញអ្នកទេសចរណ៏ចិនម្នាក់ដែលមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីនៅខេត្តព្រះសីហនុ កាលពីពេលថ្មីនេះឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា. ស្ថានភាពសុខភាពជនជាតិចិនម្នាក់ដែលមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីនោះមានសុខ ភាពល្អប្រសើរជាងមុន ហើយនិងកំពុងឋិតនៅក្រោមការព្យាបាលដោយយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យជំនាញដែលត្រូវការតាមដានត្រួតពិនិត្យសុខភាពគាត់រយៈពេល 14 ថ្ងៃទៀតមុននឹងអនុញ្ញាតឲ្យគាត់វិល ត្រឡប់ទៅប្រទេសចិនវិញ៕