ហុងកុងបង្កើនសន្តិសុខនៅស្ថានីយ៍រថភ្លើងល្បឿនលឿនដែលតភ្ជាប់ជាមួយនឹងចិនដីគោក
| ព័ត៌មានអន្តរជាតិ
SHARE

នៅថ្ងៃពុធនេះ ហុងកុងបានបានបង្កើនសន្តិសុខនៅជុំវិញស្ថានីយ៍រថភ្លើងល្បឿនលឿនដែលតភ្ជាប់ជាមួយនឹងចិនដីគោកក្នុងរយៈពេលមួយថ្ងៃមុនពេលបិទស្ថានីយ៍នោះដោយសារការព្រួយបារម្ភចំពោះការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមប្រភេទថ្មី។

ការពិនិត្យកាបូបត្រូវបានធ្វើឡើងនៅតាមច្រកចូល ហើយមានតែអ្នកដំណើរដែលមានឯកសារនិងសំបុត្រត្រឹមត្រូវប៉ុណ្ណោះទើបត្រូវបានអនុញ្ញាតឲ្យចូលក្នុងស្ថានីយ៍រថភ្លើង។ ហើយប៉ូលិសប្រឆាំងកុបកម្មជាច្រើនត្រូវបានគេឃើញនៅក្នុងនិងជុំវិញស្ថានីយ៍នោះ។

កាលពីថ្ងៃអង្គារមេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បានប្រកាសថាសេវាដឹកជញ្ជូនអ្នកដំណើរតាមសាឡាងនិងរថភ្លើងល្បឿនលឿននឹងត្រូវផ្អាកចាប់ពីពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍ ហើយបានថាជើងហោះហើរមួយចំនួនទៅកាន់ចិនដីគោកក៏នឹងត្រូវបានផ្អាកផងដែរ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីនៅក្នុងប្រទេសចិនបានកើនដល់ជិត៦ពាន់នាក់ហើយនិងចំនួនអ្នកស្លាប់ឡើងដល់១៣២នាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation