ព័ត៌មានអន្តរជាតិ

សិង្ហបុរីរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មី៣នាក់ទៀតធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់១០នាក់

image

ប្រទេសសិង្ហបុរី កាលពីថ្ងៃពុធ បានបញ្ជាក់ពីករណីថ្មីចំនួន ៣ នៃវីរុសកូរ៉ូណា ដែលនាំឱ្យចំនួនមនុស្សឆ្លងសរុប នៅក្នុងប្រទេសនេះ ឡើងដល់១០នាក់។

ក្រសួងសុខាភិបាលសឹង្ហបូរី និយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ករណីទាំង ៣ បានកើតលើជនជាតិចិន ដែលធ្វើដំណើរពីទីក្រុងវូហាន។ ក្រសួងបន្តថា "នេះគឺស្របជាមួយនឹងការវាយតម្លៃរបស់យើង ករណីនេះមានកាន់តែច្រើន។ បច្ចុប្បន្ននេះ មិនមានភ័ស្តុតាង នៃការរីករាលដាលសហគមន៍ នៅក្នុងប្រទេសសិង្ហបុរីទេ។

ករណីទី ៨ និងទី ៩ កើតលើស្ត្រីអាយុ៥៦ឆ្នាំ និងបុរសអាយុ៥៦ឆ្នាំ ដែលពួកគេទើបរៀបការរួច។ ពួកគេ បានមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១៩ ខែមករានេះ ហើយបច្ចុប្បន្នត្រូវបានរដ្ឋាភិបាលសិង្ហបូរី ដាក់ក្នុងបន្ទប់ដាច់ឆ្ងាយមួយនៅមជ្ឈមណ្ឌលជាតិ សម្រាប់ជំងឺឆ្លង (NCID)។ ករណីទី ១០ ត្រូវបានបញ្ជាក់ថា ជាបុរសអាយុ៥៦ឆ្នាំ បានមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី ២០ ខែមករា ហើយលោកត្រូវបានគេរក្សាទុក នៅNCID៕

ព័ត៌មានទាក់ទង...