ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ បន្តកើតមានឡើង នៅក្នុងប្រទេសអូស្ត្រាលី

image

អគ្គិភ័យ បានបន្តឆេះពាសពេញប្រទេសអូស្រ្តាលី កាលពីថ្ងៃអាទិត្យ ខណៈដែលផ្ទះរាប់សិបខ្នង ត្រូវបានបំផ្លាញ នៅទីក្រុងញូសៅវែល ក្បែរតំបន់ដែនដីអូស្ត្រាលី។ គ្រោះថ្នាក់ ពីការឆាបឆេះដ៏ធំបំផុត ដែលបានចាប់ផ្តើមនៅជ្រលងភ្នំអ័ររ៉ាល់ បានធូរស្រាលហើយ ប៉ុន្តែទំហំនៃការខូចខាតទើបតែត្រូវបានគេដឹង។

ផ្ទះដែលត្រូវបានបាត់បង់ មាននៅតំបន់បុមបុងភាគខាងជើង នៃតំបន់ប៊ែដបូ និងខាងត្បូង នៃរដ្ឋធានី។ អ្នកស្រុកម្នាក់ បាននិយាយថា ពួកគេបានបាត់បង់ជីវិតអស់រយៈពេលជិត៣០ឆ្នាំ ដោយរាប់បញ្ចូលទាំងមនោសញ្ចេតនា និងរបស់របរសំខាន់ៗជាច្រើន ដែលស្ថិតនៅខាងក្នុងទ្រព្យសម្បត្តិ៕