ព័ត៌មានអន្តរជាតិ

នូវែលសេឡង់ នឹងមិនឲ្យជនបរទេស ដែលធ្វើដំណើរមកពីចិនដីគោកចូលប្រទេស

image

ប្រទេសនូវែលសេឡង់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងរារាំងរាល់ការចូលមកពីប្រទេសចិន ទាំងអស់ដោយសារតែមានការគំរាមកំហែងកើនឡើង ពីការរីករាលដាល នៃមេរោគវិរុសកូរ៉ូណា។

ការហាមឃាត់នេះ ត្រូវបានចូលជាធរមាន ចាប់ពីថ្ងៃច័ន្ទនេះតទៅ។ ក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសនេះ ក៏បានលើកឡើងនូវដំបូន្មាន ស្តីពីការធ្វើដំណើរទៅកាន់ប្រជាជននូវែលសេឡង់ ដែលមកពីប្រទេសចិនដីគោកទាំងអស់ ដោយពាក្យស្លោកថា "កុំធ្វើដំណើរ" ដែលនេះជាកម្រិតខ្ពស់បំផុត សម្រាប់ការហាមប្រាម។

ពលរដ្ឋ និងអ្នករស់នៅជាអចិន្ត្រៃយ៍ ដែលវិលត្រឡប់មកប្រទេសនូវែលហ្សេឡង់ នៅតែអាចចូលក្នុងប្រទេសនេះបាន ប៉ុន្តែនឹងតម្រូវឱ្យផ្តាច់ខ្លួនរយៈពេល ១៤ ថ្ងៃពេលមកដល់ប្រទេសកំណើតវិញ។ ការហាមឃាត់ នឹងចូលជាធរមានរហូតដល់ ១៤ ថ្ងៃ ដែលបានត្រួតពិនិត្យរៀងរាល់ ៤៨ ម៉ោង និងរាប់បញ្ចូលទាំងអ្នកដំណើរបរទេសទាំងអស់ ដែលចាកចេញ ឬធ្វើដំណើរឆ្លងកាត់ប្រទេសចិនដីគោក បន្ទាប់ពីថ្ងៃទី ២ ខែកុម្ភៈតទៅ។

ក្រសួងសុខាភិបាល ប្រទេសនេះ បញ្ជាក់ថា នៅមិនទាន់មានវីរុសឆ្លងជំងឺនេះ ទៅកាន់អ្នកទេសចរ និងពលរដ្ឋ នៅញូវែលសេឡង់ នៅឡើយទេ៕