ហ្វីលីពីនកំពុងពិនិត្យតាមដានមនុស្ស៧៤នាក់ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ២នាក់ដែលមានផ្ទុកវីរុសផ្លូវដង្ហើមប្រភទថ្មី
| ព័ត៌មានអន្តរជាតិ
SHARE

ក្រសួងសុខាភិបាលហ្វីលីពីនបានប្រកាសនៅថ្ងៃចន្ទនេះថា ពួកគេកំពុងពិនិត្យតាមដានមនុស្ស៧៤នាក់ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ២នាក់នៅក្នុងទីក្រុងម៉ានីលដែលត្រូវបានធ្វើតេស្តរកឃើញឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មី។

វេជ្ជបណ្ឌិតម្នាក់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះថា ក្រុមមន្ត្រីសុខាភិបាលបានណែនាំឲ្យអ្នកដែលមានទំនាក់ទំនងជាមួយអ្នកឆ្លងវីរុសនោះឲ្យនៅដាច់ដោយឡែកពីគេ។

កាលពីថ្ងៃអាទិត្យ បុរសជនជាតិចិនវ័យ៤៤ឆ្នាំម្នាក់នៅក្នុងប្រទេសហ្វីលីពីនបានស្លាប់ដោយសារវីរុសផ្លូវដង្ហើមប្រភេទថ្មីដែលនេះគឺជាករណីដំបូងគេបំផុតក្រៅពីប្រទេសចិនដែលមានមនុស្សស្លាប់ដោយសារវីរុសនេះ។

ស្ត្រីជនជាតិចិនម្នាក់ទៀតដែលជាដៃគូរបស់បុរសដែលបានបាត់បង់ជីវិតនោះក៏បានធ្វើតេស្តរកឃើញឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីផងដែរហើយត្រូវបានដាក់ឲ្យនៅដាច់ពីគេនៅមន្ទីរពេទ្យមួយនៅទីក្រុងម៉ានីល។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានចេញបំរាមហាមមិនឲ្យជនបរទេសដែលធ្វើដំណើរមកពីប្រទេសចិននិងតំបន់ស្វយ័តរបស់ចិនចូលក្នុងប្រទេសឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation