កម្ពុជានាំចេញសត្វគោ ទៅក្រៅប្រទេស ជាង១សែនក្បាលក្នុង១ឆ្នាំ
| ព័ត៌មានជាតិ
SHARE

មន្ត្រីក្រសួងកសិកម្មបញ្ជាក់សាច់គោសំរាប់ផ្គត់ផ្គងទីផ្សារនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមិនមែនការខ្វះខាត់ទេ ខណៈដែលកម្ពុជាមានគោលើសតំរូវការទៅទៀតរហូតអាចនាំចេញទៅក្រៅប្រទេសបានជាង១សែនក្បាលក្នុង១ឆ្នាំ។

លោក សួរ សុខខឿន អគ្គនាយករងនៃក្រសួងកសិកមកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសន្នីសីទសារពត័មានអំពីវឌ្ឍនភាពវិស័យកសិកម្មកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី 3ខែកុម្ភៈនេះ។ លោកក៏បានបញ្ជាក់ដែរថា កាលពីមុនប្រជាជនយើងចិញ្ចឹមគោគឺសំរាប់ការងារភ្ជួររាស់ តែបច្ចុប្បន្នយើងបានផ្តូរនិន្នាការមកចិញ្ចឹមយកសាច់វិញ។

ចំពោះបច្ចុប្បន្នការផ្គត់ផ្គងសាច់គោសំរាប់តំរូវការទីផ្សារក្នុងស្រុកគឺយើងសល់ រហូតអាចនាំទៅប្រទេសជិតខាងប្រមាណជា1សែនក្បាលក្នុងមួយឆ្នាំៗ ចំនែកសាច់គោដែលយើងនាំចូលបច្ចុប្បន្នគឺជាប្រភេទសាច់គោពីអូស្រ្តាលី និងណូវេសេឡង់នោះគឺសំរាប់ផ្គត់ផ្គងអោយសណ្ឋាគារ និងហាងធំៗដែលមានតំលៃថ្លៃបុណ្ណោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation