ប្រេស៊ីល ចាប់ផ្ដេីមផែនការជម្លៀសពលរដ្ឋចេញពី ទីក្រុងវូហាន (Wuhan) ប្រទេសចិន
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រេស៊ីល បាននិយាយនៅថ្ងៃច័ន្ទនេះថា ប្រទេសនេះនឹងបង្កើនកម្រិតប្រកាសអាសន្ន ដល់កម្រិតអតិបរិមា បន្ទាប់ពីរដ្ឋាភិបាលបានចាប់ផ្តើមរៀបចំ ការជម្លៀសពលរដ្ឋប្រេស៊ីលចេញ ពីទីក្រុងវូហានដែលជាទីក្រុងថ្មី របស់ប្រទេសចិន។

លោក Luiz Henrique Mandetta និយាយថាប្រទេសប្រេស៊ីល មិនបានបញ្ជាក់ពីករណីវីរុសថ្មីនោះទេ ប៉ុន្តែចាំបាច់ត្រូវបង្កើនការប្រុងប្រយ័ត្ន ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្លឿនការជម្លៀសពលរដ្ឋចេញ។

អាជ្ញាធរសុខាភិបាល ក្នុងប្រទេសប្រេស៊ីល បានបញ្ជាក់ថា ពួកគេកំពុងតាមដានករណីសង្ស័យចំនួន ១៤ នៅក្នុងប្រទេស។

ការផ្ទុះឡើងនៃវីរុសនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤២៦ នាក់និងឆ្លងជាង ២០.០០០ នាក់នៅទូទាំងពិភពលោក ខណៈវានៅតែបន្តរាលដាលហួសប្រទេសចិន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation