ឥណ្ឌូណេស៊ី នឹងបញ្ឈប់ការហោះហើរពីចិនដីគោក ជាបណ្តោះអាសន្ន ក្នុងគ្រាឆ្លងរាលដាល នៃវីរុសផ្លូវដង្ហើមប្រភេទថ្មី
| ព័ត៌មានអន្តរជាតិ
SHARE

អ្នកសម្របសម្រួលជនជាតិចិន កាលពីថ្ងៃច័ន្ទ នៅឯអាកាសយានដ្ឋានអន្តរជាតិកោះបាលី បានប្រតិកម្មទាំងទៅទាំងមក នឹងបញ្ឈប់ការហោះហើរចិនដីគោក ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ ចំពេលមានការឆ្លងរាលដាល នៃវីរុសនេះ។

លោក លី អ្នកទេសចរម្នាក់មកពីស៊ីនជាំង បាននិយាយថា គាត់នឹងរកវិធីដើម្បីត្រឡប់ទៅផ្ទះ ពីព្រោះគាត់ចាកចេញពីផ្ទះអស់រយៈពេលជាយូរមកហើយ។

លោក Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា កាលពីថ្ងៃអាទិត្យថា ប្រទេសឥណ្ឌូណេស៊ីផ្អាកជាបណ្ដោះអាសន្ន ភ្ញៀវទេសចរ ដែលស្ថិតនៅក្នុងប្រទេសចិន រយៈពេល១៤ ថ្ងៃក្នុងការចូល ឬឆ្លងកាត់ក្នុងប្រទេសអាស៊ីអាគ្នេយ៍។

លោក Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានថ្លែងថាប្រទេសរបស់លោកសម្រេចផ្អាកជាបណ្តោះអាសន្ន មិនឲ្យទេសចរចិនចូលក្នុងប្រទេស ហើយនិងត្រូវទុកទេសចរចិន១៤ថ្ងៃ ប្រសិនបើរកឃើញថា មានVirus Coronaដែលធ្វើដំណើរ មកពីប្រទេសណាមួយក្នុងអាស៊ីអាគ្នេយ៍។

លោកស្រី និយាយថា រដ្ឋាភិបាលនឹងបញ្ឈប់គោលនយោបាយ ក្នុងការផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃ ដល់ជនជាតិចិន ហើយក៏នឹងបញ្ឈប់ការចេញទិដ្ឋាការ ដល់អ្នកដែលរស់នៅក្នុងប្រទេសចិនដីគោក។

ការរាតត្បាតនេះ បានសម្លាប់មនុស្ស ៣៦១ នាក់និងឆ្លងជាង ១៧.០០០ នាក់ នៅក្នុងប្រទេសចិន និងយ៉ាងហោចណាស់ ១៧១ នាក់នៅបរទេស។ ទូរទស្សន៍រដ្ឋចិន បាននិយាយកាលពីថ្ងៃច័ន្ទថា មានករណីជាង ១១.០០០ ករណី នៅក្នុងខេត្ដហ៊ូប៉ី ជាទីដែលទីក្រុងវូហានស្ថិតនៅ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation