កម្ពុជាទទួលបានថវិកាប្រមាណ ១១,៦ លានដុល្លាអាមេរិក ពីការលក់ឥណទានកាបូន
| ព័ត៌មានជាតិ
SHARE

ប្រទេសកម្ពុជារកចំណូលបានប្រមាណ ១១,៦ លានដុល្លា ពីការលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ាក្នុងខេត្តមណ្ឌលគិរី។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ ថា នេះជាការខិតខំរបស់មន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត តស៊ូពុះពាររាល់ការលំបាកទាំងឡាយ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព ដែលអាចឱ្យកម្ពុជាទទួលបានថវិកាពីការលក់ឥណទានកាបូនដែលបានមកពីព្រៃឈើ ក្នុងគោលបំណង ជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ពង្រឹងការងារអភិរក្ស បង្កើតការងារ និងបង្កើនចំណូលជូនប្រជាសហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ។

ឯកឧត្តម បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ ថវិកាដែលបានមកពីការលក់ឥណទានកាបូនដែលជាការលក់តួនាទីព្រៃឈើក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនេះ ត្រូវបាននិងកំពុងប្រើប្រាស់សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានដែលឆ្លើយតបទៅគោលការណ៍ ហិរញ្ញប្បទាននិរន្តរភាព៕អត្ថបទ អៀវ ឈៀងនី​

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation