ហ្វាំងឡង់ នឹងអនុញ្ញាតច្បាប់សម្រាកបិតុភាពសម្រាប់បុរស ដើម្បីលើកកម្ពស់ «សុខមាលភាពនិងសមធម៌យេនឌ័រ»
| ព័ត៌មានអន្តរជាតិ
SHARE

(ហ្វាំងឡង់)៖ រដ្ឋាភិបាលថ្មីរបស់ប្រទេសហ្វាំងឡង់បានប្រកាសផែនការផ្តល់ច្បាប់ឈប់សម្រាកលំហែមាតុភាព និងបិតុភាពស្មើគ្នាសម្រាប់ទាំងឳពុកនិងម្ដាយ ដើម្បីជំរុញឱ្យឳពុកចំណាយពេលវេលាបានកាន់តែច្រើនជាមួយកូនៗ ដែលចេញផ្សាយដោយសារព័ត៌មាន BBC។

មូលហេតុដែលរដ្ឋាភិបាលហ្វាំងឡង់សម្រេចប្រកាសផ្ដល់ច្បាប់ឈប់សម្រាកលំហែបិតុភាពនេះ គឺដើម្បីលើកកម្ពស់ «សុខមាលភាពនិងសមធម៌យេនឌ័រ»។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងសង្គមកិច្ចលោក អៃណូ កៃសា ពេកូនិន (Aino-Kaisa Pekonen) បានប្រាប់អ្នកកាសែតថា«កំណែស៊ីជម្រៅសម្រាប់ផលប្រយោជន៍គ្រួសារ» បានចាប់ផ្តើមហើយ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងឪពុកម្តាយនិងកូន ចាប់តាំងពីពេលដែលទារកទើបចាប់កំណើត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation