ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បង្ហាញថា ជនជាតិចិននៅក្រុងព្រះសីហនុ មិនមានផ្ទុកវីរុសកូរ៉ូណាទៀតទេ

image

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC ប្រកាសថា ជនជាតិចិនដែលឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី នៅក្រុងព្រះសីហនុ លទ្ធផលមន្ទីរពិសោធន៏បង្ហាញថាអវិជ្ជមានជាលេីកទី១ ដោយមន្ទីរពិសោធន៏វិទ្យស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី ៥ កុម្ភ: ២០២០ តែក្រសួងសុខាភិបាល នៅតែបន្តដាក់គាត់ក្នុងមន្ទីររពេទ្យដដែលបន្តតាមដានសុខភាព។

រហូតដល់ម៉ោង ៦:១៥ ល្ងាច ថ្ងៃទី ៥ កុម្ភ: ២០២០ អ្នកប៉ះពាល់កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយ។

មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺក៏ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា ។ រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ។


ព័ត៌មានទាក់ទង...