​អាថ៌កំបាំងធ្វើឲ្យរោមចិញ្ចើម ក្រាស់ស្អាត ជាមួយវិធីងាយៗ​
| សុខភាព
SHARE

រោមចិញ្ចើមក្រាស់ គឺជាចំនុចទាក់ទាញមួយនៃសំរស់ស្ត្រីអោយមានភាពជឿជាក់នៅលើផ្ទៃមុខ ហើយចំពោះនារីសម័យថ្មីគ្រប់ៗរូបតែងតែប្រាថ្នាចង់បានរោមចិញ្ចើមក្រាស់ ជាមួយនិងពណ៍ខ្មៅរលើបរលោង ។

នៅពេលនេះពីកម្មវិធី សុខភាពអ្នក ឬ Your Heath សូមបង្ហាញជូនទស្សនិកជន ជាពិសេសមិត្តនារីៗ និងស្រី្តទំាងអស់ឲ្យបានទស្សនានិងជ្រាបអំពីវិធីងាយៗ ក្នុងការទទួលបានរោមចិញ្ចើមក្រាស់ស្អាតនិងទទួលបានលទ្ធផលល្អជាក់ស្តែង ៖

១. ប្រេងដូង
ចំពោះប្រេងដូង គឺមានជាតិប្រូតេអ៊ីនជាច្រើនក៏ដូចជាសារធាតុចិញ្ចឹមដូចជាវីតាមីន E និងជាតិដែកដែលជំរុញអោយមានរោមចិញ្ចើមមានសុខភាពល្អនិងក្រាស់។ វាក៏អាចជួយឱ្យចិញ្ចើមរបស់អ្នកខ្មៅស្អាតផងដែរ។
វិធីធ្វើ ៖ បន្តក់ប្រេងដូង ២ ទៅ ៣ តំណក់នៅលើចុងម្រាមដៃរបស់អ្នកហើយលាបត្រដុសវានៅលើរោមចិញ្ចើម ដោយការម៉ាស្សាថ្នមៗ ២ ទៅ ៣ នាទីដើម្បីបង្កើនចរន្តឈាម បន្ទាប់មកទុកចោលរយះពេលមួយយប់ រង់ចំានៅព្រឹកថ្ងៃបន្ទាប់ទើបលាងសម្អាតរោមចិញ្ចើមដោយទឹកក្តៅឧណ្ណៗជាការស្រេច ។ ធ្វើបែបនេះរយះពេល ១ ខែទៅ ២ ខែ ដើម្បីកត់សម្គាល់ការប្រែប្រួលនៃកម្រាស់នៃរោមចិញ្ចើម ។

២. ប្រេងអូលីវ
ចំពោះប្រេងអូលីវក៏ល្អសម្រាប់រោមចិញ្ចើមដែរព្រោះ វាសំបូរវីតាមីនE ហើយអាចជួយឱ្យសក់ និងរោម រីកលូតលាស់លឿននិងក្រាស់ ហើយជួយរក្សាពណ៌ចិញ្ចើមខ្មៅស្អាតផងដែរ ។
វិធីធ្វើ ៖ បន្តក់ប្រេងអូលីវដោយប្រើដៃហើយម៉ាស្សាថ្នមៗនៅលើចិញ្ចើមរបស់អ្នក រួចទុករយៈពេល ៥ នាទីមុនពេលចូលគេង ទុកចោលមួយយប់ ទើបលាងចេញដោយទឹកក្តៅឧណ្ហៗនៅព្រឹក ។ មួយវិញទៀតលោកអ្នកអាចប្រើទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេលាយជាមួយប្រេងអូលីវ ។ ហើយម៉ាស្សា ២ ទៅ ៣ នាទី បន្ទាប់មកទុកចោលរយះពេល ៣០ នាទី ទើបលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗជាការស្រេច ។ ធ្វើតាមវិធីទាំងនេះម្តងក្នុងមួយថ្ងៃរហូតដល់អ្នកទទួលបានលទ្ធផលដែលចង់បាន ។

៣. ទឹកខ្ទឹមបារាំង
ចំពោះទឹកខ្ទឹមបារាំងក៏ជួយ ដល់ការលូតលាស់លឿនជាងមុននៃសក់ និងរោមចិញ្ចើមផងដែរ ។ ទឹកខ្ទឹមបារាំងមានសារធាតុស្ពន់ធ័រដែលធ្វើអោយប្រសើរឡើងនូវផលិតកម្មនៃជាលិកា collagen សម្រាប់ការរីកលូតលាស់នៃរោមចិញ្ចើម ហើយក៏ជួយពង្រឹងឫសសក់ទៀតផង ។
វិធីធ្វើ ៖ កិនខ្ទឹមបារាំងតូចល្មមមួយផ្លែ ស្រង់យកកាកខ្ចឹមបារំាងចេញ បន្ទាប់មកច្រុះយកតែទឹកខ្ចឹមបារំាងទុកប្រើ ។ យកទឹកខ្ចឹមបារំាងមកលាបលើរោមចិញ្ចើមហើយម៉ាស្សាថ្នមៗទុករយះពេល ៥នាទី អោយទឹកខ្ចឹមបារំាងដែលលាបលើរោមចិញ្ចើមស្ងួតស្រួលប្រួល ហើយទើបលាងសម្អាតចេញវិញជាមួយទឹកត្រជាក់ ។ អនុវត្តវិធីបែបនេះ ម្តងក្នុង១ថ្ងៃដើម្បីទទួលបានប្រសិទ្ធភាព ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation