ព័ត៌មានជាតិ

តើអ្វីជាជំងឺកន្ទុយថ្លែន?

image

ជំងឺកន្ទុយថ្លែនជាប្រភេទជំងឺដែលកើតមាននៅលើភ្នាសសនៃភ្នែក ដោយមានការដុះឡើងនូវភ្នាសពណ៌ស មានរាងដូចស្លាបសត្វ ឬរាងជាត្រីកោណ និងមានសរសៃឈាមដុះមកជាមួយ។ ភ្នាសកន្ទុយថ្លែនអាចមានការលូតលាស់ពីកម្រិតតូចស្តើង ទៅកាន់កម្រិតធំក្រាស់ ដែលភ្នាសនេះអាចដុះគ្របលើកញ្ចក់ភ្នែក ដោយចាប់ផ្តើមលូនបន្តិចម្តងៗ ពីគែមនៃកញ្ចក់ភ្នែកទៅកាន់ផ្នែកកណ្តាលនៃកញ្ចក់ភ្នែក រហូតដល់បាំងកូនក្រមុំប្រសិនបើមិនបានធ្វើការការពារនិងព្យាបាលអោយបានត្រឹមត្រូវ។

បើតាមការបញ្ជាក់របស់ពេទ្យជំនាញជាទូទៅជំងឺកន្ទុយថ្លែនមិនបង្កអោយមានការឈឺចាប់ខ្លាំងនោះទេ ប៉ុន្តែវាអាចធ្វើអោយអ្នកជំងឺមានអាការៈមិនស្រួលដូចជាផ្សាភ្នែក ក្តៅក្នុងភ្នែក និងរកាំភ្នែក , ក្រហមភ្នែកនៅត្រង់ភ្នាសកន្ទុយថ្លែនដែលមានរលាក , ស្រវាំងភ្នែកក្នុងករណីភ្នាសកន្ទុយថ្លែនដុះធំក្រាស់មកលើកញ្ចក់ភ្នែក រឺដុះបាំងកូនក្រមុំ។ ហើយចំពោះកត្តាប្រឈមដែលអាចបង្កអោយកើតជំងឺកន្ទុយថ្លែន មានដូចជា ការប៉ះជាមួយកាំរស្មីព្រះអាទិត្យខ្លាំង ដែលជះមកលើភ្នែកជាញឹកញាប់ 

, ភាពកខ្វក់នៃបរិស្ថាន និងបរិយាកាសដែលមានធូលី និងខ្យល់ខ្លាំង និងកត្តាអាយុកាន់តែច្រើន កាន់តែធ្វើអោយអ្នកប្រឈមខ្ពស់នឹងការកើតជំងឺកន្ទុយថ្លែន។

សូមបញ្ជាក់ជូនថា ការព្យាបាលជំងឺកន្ទុយថ្លែន មានលក្ខណៈខុសៗគ្នាទៅតាម អការៈនៃជំងឺ និងកម្រិតនៃភ្នាសកន្ទុយថ្លែន។ ជំងឺកន្ទុយថ្លែនមិនអាចធ្វើការព្យាបាលជាសះស្បើយតាមរយៈការបន្តក់ថ្នាំភ្នែកឡើយ ហើយចំពោះការវះកាត់ព្យាបាលមិនបានត្រឹមត្រូវល្អ អាចធ្វើអោយអត្រានៃការដុះភ្នាសកន្ទុយថ្លែនឡើងមកវិញមានកាន់តែខ្ពស់។

ព័ត៌មានទាក់ទង...