ព័ត៌មានអន្តរជាតិ

សមាជិកសភាអ៊ុយក្រែន ប្រតាយប្រតប់គ្នា ពេលពិភាក្សាកំណែទម្រង់ច្បាប់ដីធ្លី

image

សមាជិកសភាអ៊ុយក្រែន បានចូលរួមក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃព្រហស្បតិ៍ ខណៈពួកគេបានជជែកគ្នា អំពីបញ្ហាភាពតានតឹង នៃច្បាប់ដែលបានស្នើឡើង ដើម្បីអនុញ្ញាតឱ្យលក់ដីស្រែចំការ របស់ប្រទេសនេះ។

ក្រុមអ្នកគាំទ្រ បាននិយាយថា ការអនុញ្ញាតិអោយការលក់ដីស្រែ ដែលខុសច្បាប់ បច្ចុប្បន្នអាចជួយជំរុញសេដ្ឋកិច្ច របស់ប្រទេសអ៊ុយក្រែន។

ក្រុមអ្នកប្រឆាំង បានអះអាងថា ដីនេះអាចនឹងស្ថិតក្នុងកណ្តាប់ដៃអ្នកជំនួញ ដែលនឹងបំផ្លាញកសិករតូចៗ ឬជនបរទេស។

ការប្រឈមមុខដាក់គ្នា បានបញ្ចប់ដោយការវាយតប់គ្នា។

ប្រហែល ៧៥% នៃដីស្រែរបស់អ៊ុយក្រែន ជាកម្មសិទ្ធិរបស់ម្ចាស់ដីតូចៗ ដែលអាចជួលបាន ប៉ុន្តែមិនអាចលក់បានឡើយ។ នៅសល់ប៉ុន្មាន គឺជាកម្មសិទ្ធិរបស់រដ្ឋ៕

ព័ត៌មានទាក់ទង...