ព័ត៌មានអន្តរជាតិ

វិទ្យាស្ថានប៉ាស្ទ័រធ្វេីតេស្តិ៍ កូរ៉ូណាវីរុស ប្រភេទថ្មី និងកំពុងអភិវឌ្ឍវ៉ាក់សាំង

image

អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រ ទីក្រុងប៉ារីស កំពុងធ្វើកិច្ចខិតខំប្រឹងប្រែង ជាមួយអ្នកវិទ្យាសាស្រ្ត មកពីទូទាំងពិភពលោក ដើម្បីស្វែងយល់ និងរកវិធីសាស្រ្តព្យាបាល វីរុសកូរ៉ូណា។

អ្នកវិទ្យាសាស្ត្រទាំងនេះ កំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយអ្នកវិទ្យាសាស្ត្រ នៅក្នុងប្រទេសដទៃទៀត លើវិធានការណ៍ ការធ្វើតេស្ត និងការព្យាបាល។

លោក Arnaud Fontanet ប្រធានមន្ទីរសុខាភិបាលពិភព លោកប្រចាំនៅ Pasteur លើកឡើងថា វាមានសារៈសំខាន់ណាស់ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ក្នុងការសហការយ៉ាងល្អ ដើម្បីកំចាត់មេរោគនេះ ហើយបញ្ឈប់ការរីករាលដាល ព្រោះវានៅតែមានសំណួរជាច្រើន អំពីថាតើវាមានគ្រោះថ្នាក់ឬក៏យ៉ាង។

ប្រមាណជា ២៤ ម៉ោង បន្ទាប់ពីប្រទេសចិន បានចេញផ្សាយពត៌មានលំអិត អំពីហ្សែនអំពីវីរុសកូរ៉ូណា អ្នកវិទ្យាសាស្ត្រនៅ Pasteur បានបង្កើតតេស្តមួយ ដែលត្រូវបានប្រើ ដើម្បីកំណត់ពីវិធីសាស្រ្តព្យាបាល។ ការសាកល្បងនោះ ត្រូវបានចែករំលែក ជាមួយបណ្តាលប្រទេសដទៃទៀត៕

ព័ត៌មានទាក់ទង...