ក្រសួងអប់រំ ប្រកាសថា នាយករដ្ឋមន្រ្តីកម្ពុជា សម្រេចឧបត្ថម្ភថវិកាដល់និស្សិតទាំង២៣រូប នៅទីក្រុងវូហាន ម្នាក់ៗ២លានរៀល ក្នុង១ខែ
| ព័ត៌មានជាតិ
SHARE

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សុវាចា មានប្រសាសន៍ប្រាប់cnc នៅល្ងាចថ្ងៃនេះ និស្សិតកម្ពុជាចំនួន២៣រូប ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ក្នុងទីក្រុងវូហាន ប្រទេសចិន បានទទួលប្រាក់ឧបត្ថម្ភ ២លានរៀលក្នុងមួយខែ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ពោលគឺមានន័យថា ការឧបត្ថមនេះ ចាប់ពីខែមីនាឆ្នាំ២០២០ រហូតដល់ស្ថានការណ៍ វីរ៉ុសកូរ៉ូណានៅទីនោះ បានធូរស្បើយ។

បើយោងតាមលិខិត ចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួន ណារ៉ុន ដែលចេញផ្សាយនៅថ្ងៃនេះ ឲ្យដឹងថា ដោយសារស្ថានភាព នៃជំងឺរលាកសួតប្រភេទថ្មី នៅបន្តរាលដាល ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាព រស់នៅជាប្រចាំថ្ងៃរបស់និស្សិត ដែលកំពុងស្នាក់នៅទីនោះ ក្រសួងបានសុំការអនុញ្ញាតជាគោលការណ៍  ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោហ៊ុនសែន ដើម្បីផ្តល់ប្រាក់ដល់ពួកគេ សម្រាប់ជួយសម្រួលដល់បន្ទុករស់នៅប្រចាំថ្ងៃ។

ប្រាក់ឧបត្ថមប្រាក់នេះ ជាបន្ទុករបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយប្រើប្រាស់ថវិការកម្មវិធីឆ្នាំ២០២០។ 

បើតាមលិខិតនេះ ក្រសួងអប់រំបញ្ជាក់ថា ក្នុងអំឡុងពេលកើតមាននូវការផ្ទុះរាលដាលមេរោគជំងឺរលាកសួតប្រភេទថ្មី នៅទីក្រុងវូហាន ខេត្តហូប៉ី ប្រទេសចិន និស្សិតកម្ពុជាចំនួន២៣រូប ត្រូវបានភាគីខាងសាកលវិទ្យាល័យ យកអាហារមកផ្គត់ផ្គង់ ដល់បន្ទប់ស្នាក់នៅរបស់និស្សិតជាប្រចាំ និងនិស្សិតមួយចំនួនទៀតត្រូវទិញ អាហារដោយខ្លួនឯងពីកន្លែងលក់ទំនិញ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation