អភិបាលខណ្ឌចំការមនសំណូមពរអោយពលរដ្ឋសហគមន៍ថែរក្សាបរិស្ថាន​ អនាម័យក្នុងមូលដ្ឋាន
| ព័ត៌មានជាតិ
SHARE

អភិបាលខណ្ឌចំការមន សំណូមពរអោយប្រជាពលរដ្ឋថែរក្សាបរិស្ថាននិងអនាម័យក្នុងសហគមន៍ជាពិសេសបញ្ហាសំរាមនិងការទុកដាក់កាកសំណល់ផ្សេងៗ  ដើម្បីសុខភាពប្រជាពលរដ្ឋក៏ដូចជាកូនចៅក្នុងមូលដ្ឋាន។

អភិបាលខណ្ឌចំការមនលោក  ថេង សុថុលមានប្រសាសន៍ខណ:នាំយកអំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌចំការមនចែកជូនប្រជាពលរដ្ឋសហគមន៍រុងរឿងព្រឹកថ្ងៃ៨​ កុម្ភ:នេះ។ 

លោកថេង​ សុថុលក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋ សហគមន៍រុងរឿងថា បងប្អូនសហគមន៍មិននៅឯកោទេ សូមបងប្អូនមានភាពកក់ក្តៅ ក្នុងនាមអាជ្ញាធរនឹងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋបេីទោះបីមានការលំបាកសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅរកជួបមន្ត្រីនៅតាមស្នាក់ការភូមិ ឬទៅជួបផ្ទាល់ជាមួយចៅសង្កាត់ ឬទៅរកស្នាក់ការគណបក្សប្រជាជន ដែលមន្ត្រីគឺនៅជួបជួយដោះស្រាយបញ្ហាជូន ទាន់ពរលវេលា។

គួរបញ្ជាក់ថាអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនដែលចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមានទីលំនៅក្នុងសហគមន៍​ សាមគ្គីរុងរឿងចំនួន ៩៩​ គ្រួសារ ស្ថិតនៅក្នុងផ្លូវលេខ​ ៩៧​ ភូមិ​ ៥​ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញដោយក្នុង​ ០១ គ្រួសារៗ​ ទទួលបាន៖​ អង្ករ​ ៣០គីឡូក្រាម ទឹកត្រី ១យួរ​ ទឹកស៊ីអ៉ីវ​ ០១យួរ​ មី ១កេស​ ត្រីខ ៤កំប៉ុង​ និងថវិកាមួយចំនួនផងដែរ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation