(កំពង់ចាម) ៖ គិតត្រឹមរសៀលម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៨ មិថុនានេះ សម្រាប់ខេត្តកំពង់ចាមមានផ្ទៃមេឃពណ៌ខ្មៅ និងលាយឡំខ្យល់ បង្ករជាមានភ្លៀងធ្លាក់នៅពេញក្រុងកំពង់ចាម និង បណ្តាស្រុកមួយចំនួន។
ជាមួយគ្នានេះទឹកទន្លមេគង្គនៅក្នុងស្ថានីយ៍ជលសាស្ត្រខេត្តកំពង់ចាមក៏បានចាប់ផ្តើមឡើងសន្សឹមៗមកដែរនៅក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ដោយកំពស់ទឹកនៅថ្ងៃនេះមានកំពស់៦.៧៥ ម៉ែត្រទាបជាងឆ្នាំទៅ០.៨៧ម៉ែត្រ ដោយឡែកចំពោះអាកាសធាតុគឺមានចន្លោះពី ២៥.៨៏អង្សាទៅ៣៤អង្សា។នេះបើតាមរបាយការណ៍ពីលោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម។
ដោយសារតែអាកាសធាតុ និងទឹកទន្លមេគង្គមានការផ្លាស់ប្តូរអាជ្ញាធរខេត្តបានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូគោក និងផ្លូវទឹក គឺត្រូវធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ជាពិសេសត្រូវដេកនៅក្នុងមុងជាប្រចាំព្រោះមួយរយះនេះនៅតាមមន្ទីររដ្ឋ និងមន្ទីរពេទ្យឯកមួយចំនួនក្នុងខេត្តកំពង់ចាមមានការកើតជម្ងឺគ្រុនឈាមគួរឲ្យព្រួយបារម្មណ៍៕
អត្ថបទ៖ ហ៊ាង ថាច