ខ្សែភាពយន្តកូរ៉េខាងត្បូងរឿង​ "ប៉ារ៉ាសាយ​ (Parasite)" ក្លាយជាខ្សែភាពយន្តនិយាយភាសាបរទេសលេីកទី១ដែលឈ្នះពានរង្វាន់ខ្សែភាពយន្តល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់អូស្ការ
| ព័ត៌មានអន្តរជាតិ
SHARE

ខ្សែភាពយន្តកូរ៉េខាងត្បូងរឿង​ "ប៉ារ៉ាសាយ​ (Parasite)"​ បានឈ្នះពានរង្វាន់ខ្សែភាពយន្តល្អបំផុតនៅឯពិធីប្រគល់ពានរង្វាន់អូស្ការលេីកទី៩២ដោយបានក្លាយជាខ្សែភាពយន្តមិនមែននិយាយភាសាអង់គ្លេសដំបូងគេដែលបានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះក្នុងប្រវត្តិសាស្ត្ររបស់អូស្ការ។ 

តាមរយៈជ័យជម្នះនេះ​ ខ្សែភាពយន្តរឿង​ "ប៉ារ៉ាសាយ​ (Parasite)"​ ក្លាយជាខ្សែភាពយន្តកូរ៉េខាងត្បូងលេីកទី១ដែលបានទទួលការទទួលស្គាល់ពីអូស្ការ។ 

បន្ថែមពីលេីពានរង្វាន់កំពូលនេះ​ ខ្សែភាពយន្តរឿង​ ​ "ប៉ារ៉ាសាយ​ (Parasite)"​ ក៏បានឈ្នះពានរង្វាន់៣ទៀតរួមមានពានរង្វាន់សាច់រឿងនិពន្ធល្អបំផុត,​ ខ្សែភាពយន្តអន្តរជាតិល្អបំផុត​ និងពានរង្វាន់អ្នកដឹកនាំរឿងឆ្នេីម។ 

ខ្សែភាពយន្តរឿង​ ​ "ប៉ារ៉ាសាយ​ (Parasite)"​ បានផ្ដួលខ្សែភាពយន្តធំៗរបស់ហូលីវូដដូចជារឿង​ Joker, Ford v Ferrari, The Irishman, 1917, និង​ Once Upon a Time in Hollywood​ នៅក្នុងការប្រកួតប្រជែង។ 

ត្រូវបានដឹកនាំរឿងដោយអ្នកដឹកនាំរឿងកូរ៉េខាងត្បូង​ លោក​ បង​ ជូនហូ​ (Bong Joon-ho), ខ្សែភាពយន្តរឿង​ "ប៉ារ៉ាសាយ​ (Parasite)"​ និយាយអំពីសមាជិកនៃគ្រួសារក្រីក្រមួយក្នុងប្រទេសកូរ៉េខាងត្បូងដែលបានប្រេីកលល្បិចប្រជ្រៀតខ្លួនចូលទៅក្នុងគ្រួសារអ្នកមានមួយដេីម្បីកេងយកប្រយោជន៍ផ្សេងៗ​ ប៉ុន្តែគ្រប់យ៉ាងមិនប្រព្រឹត្តទៅដោយរលូនទេបន្ទាប់ពីពួកគេបានចូលទៅក្នុងគ្រួសារនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation