មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំជម្រុញអោយយុវជនឲ្យចេះប្រើប្រាស់បច្ចេកវិទ្យានិងវិទ្យាសាស្រ្តដើម្បីអភិវឌ្ឍសង្គម
| ព័ត៌មានជាតិ
SHARE

ដើម្បីឲ្យប្រទេសកម្ពុជាអាចអភិវឌ្ឍជឿនលឿនដូចប្រទេសដទៃ យុវជនកម្ពុជាមានតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍខ្លួនឯងឲ្យបានជឿនលឿនដូចយុវជននៅក្នុងប្រទេសដទៃ នេះជាប្រសាសន៍របស់ ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឱកាសប្រគល់រង្វាន់ដល់ជ័យលាភីទាំង ៤ រូបដែលបានដណ្តើមយកជ័យជំនះលើការប្រកួតប្រជែង កម្មវិធីរង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេង ២០១៩ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កាលពីថ្ងៃចុងសប្តាហ៌ នារាជធានីភ្នំពេញ ។

ឯកឧត្ដម ពិត ចំណាន បានបន្ថែមទៀតថា យុវជនមានតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍ និងជាអ្នកដឹកនាំនាពេលអនាគតដល់មនុស្សជាតិ និងប្រទេសជាតិ។ ដោយឡែក រាល់ការអភិវឌ្ឍទាំងឡាយត្រូវពិចារណាដោយល្អិនល្អន់ចំពោះការប៉ះពាល់ដល់បរិស្ថាន ដែលជាកត្តាចម្បងដែលយុវជនត្រូវយល់ដឹង។ ហើយឯកឧត្តមបានសង្កត់ធ្ងន់ថាដោយសារតែវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានភាពជឿនលឿន យុវជនត្រូវរៀនសូត្រពីការប្រើប្រាស់វិទ្យាសាស្រ្តក្នុងការអភិវឌ្ឍសង្គមជាតិ ចៀសវាងការប្រើប្រាស់វិទ្យាសាស្រ្ត និង បច្ចេកវិទ្យាដែលនាំឲ្យអន្តរាយដល់សង្គមជាតិ។ 

គួរបញ្ជាក់ថាកម្មវិធីរង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេង ២០១៩ ត្រូវបានដាក់ឲ្យធ្វើការស្រាវជ្រាវលើប្រធានបទ អេកូតិចណូឡូជី ក្នុងគោលបំណងជម្រុញការ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើផលប្រយោជន៍មនុស្សជាតិ និងប៉ះពាល់បរិស្ថានក្នុងកម្រិតទាប ដែលនិស្សិតដែលទទួលបានជ័យលាភីទាំង៤នាក់នៅក្នុងឆ្នាំនេះបានទៅលើនិស្សិត គង់ រ័ត្នសីហៈ និស្សិតអ៊ុក ករុណា និស្សិត ឆេង អីឡាយ និងនិស្សិត សាន ម៉ូនីសូលីដា ហើយម្ចាស់ជ័យលាភីទាំង ៤ បានទទួលជាទឹកប្រាក់ក្នុងម្នាក់ៗ ៣០០០ ដុល្លារ ៕អត្ថបទ៖ អ៊ាង គង្គា 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation