
ព្យុះស៊ីអេរ៉ា (Ciara) បោកបក់កាត់ចក្រភពអង់គ្លេសបង្កឲ្យមានទឹកជំនន់ដ៏ធ្ងន់ធ្ងរ

ទឹកជំនន់និងខ្យល់បោកបក់រាលដាលក្នុងល្បឿន ១៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង បណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងនៅពេលព្យុះ Ciara បានបោកបក់លើចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យ។
រថយន្ដដែលជាប់ជាប់គាំងត្រូវបានគេមើលឃើញនៅជិតទីប្រជុំជន Yorkshire ខណៈដែលទន្លេ Wharfe ពេញប្រៀបដោយទឹកហៀរដល់មាត់ច្រាំង។
អាជ្ញាធរមានសមត្ថកិច្ចអង់គ្លេសព្រមានថាប្រទេសនេះនឹងរងផលប៉ះពាល់ដោយទឺកជំនន់ចាង២០០កន្លែង។
កម្រិតខ្យល់ព្យុះនិងភ្លៀងបានបង្អាក់ជើងហោះហើរនិងរថភ្លើងកាលពីថ្ងៃអាទិត្យ ទឹកសមុទ្រដ៏ជោរជន់ខ្លាំងពេកបណ្ដាលឲ្យសកម្មភាពកំពង់ផែត្រូវផ្អាក។
ការប្រកួតកីឡានិងព្រឹត្តិការណ៍ផ្សេងទៀតត្រូវបានលុបចោលខណៈដែលអាជ្ញាធរបានជំរុញឱ្យមនុស្សរាប់លាននាក់ស្នាក់នៅក្នុងផ្ទះ។
