ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់វាយលុកផ្នែកជាច្រេីនក្នុងទីក្រុងសៅប៉ូឡូ ប្រទេស ប្រេស៊ីល

image

ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Sao Paulo បានធ្វើឱ្យទីក្រុងដែលមានប្រជាជនច្រើនបំផុតនៅក្នុងប្រទេសប្រេស៊ីលត្រូវផ្អាករាល់សកម្មភាពការងារកាលពីថ្ងៃច័ន្ទដោយទឹកជំនន់ការរអិលបាក់ដីនិងការស្ទះចរាចរណ៍យ៉ាងខ្លាំង។

អភិបាលក្រុង Sao Paulo លោក Bruno Covas បានប្រាប់គេហទំព័រព័ត៌មានតាមអ៊ិនធឺរណែត G1 ថានៅក្នុងតំបន់ខ្លះវាបានភ្លៀងពាក់កណ្តាលរួចហើយនៃអ្វីដែលបានរំពឹងទុកសម្រាប់ខែកុម្ភៈ។

ទន្លេ Tiete និង Pinheiros មានទឹកហូរហៀរជន់លិចផ្លូវហាយវេក្បែរនោះនិងធ្វើឱ្យអ្នកបើកបរនិងអ្នកដំណើរជាប់គាំងអស់ជាច្រើនម៉ោង។ ផ្នែកខ្លះនៃទីក្រុងនេះមានកំរិតទឹកដល់ទៅ១០០មីល្លីម៉ែត្រក្នុងកំលុងពេល ដល់ទៅ៣ម៉ោងហើយនេះជាកំរិតទឹកដ៏ខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំនេះ។

លោក Covas អភិបាលក្រុងបាននិយាយថាសាលារៀនចំនួន ៤៣ ត្រូវបានផ្អាកការសិក្សារថយន្តក្រុងផ្អាកដំណើរការដោយផ្នែកហើយខ្សែរថភ្លើងក្នុងទីក្រុងមួយចំនួនក៏ត្រូវបានលុបចោលការធ្វើចរាចរណ៍ដែរ។