រដ្ឋាភិបាលចិនជំរុញឲ្យអាជីវកម្មបេីកដំណេីរការឡេីងវិញក្នុងគ្រាមានការផ្ទុះឡេីងនៃមេរោគកូរ៉ូណាវីរុស
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋាភិបាលចិនបានជំរុញឱ្យសហគ្រាសអាជីវកម្មបើកដំណើរការឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានចំពេលមានការកើនឡើងជាបន្តបន្ទាប់នៃចំនួនអ្នកឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី។

គណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិដែលជាអ្នករៀបចំផែនការរដ្ឋរបស់ចិនបានប្រកាសនៅថ្ងៃអង្គារនេះថាវិស័យឧស្សាហកម្មសំខាន់ៗនៃសេដ្ឋកិច្ចជាតិនិងសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគួរតែបើកដំណេីរការអាជីវកម្មឡើងវិញជាបន្ទាន់។

អគ្គលេខាធិការគណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំងនៅថ្ងៃអង្គារថាទោះបីជាមានហានិភ័យនៃការឆ្លងរាលដាលបន្ថែមទៀតក៏ដោយ​ ក៏ការបើកអាជីវកម្មឡើងវិញគឺចាំបាច់សម្រាប់ការផ្គត់ផ្គង់ទៅដល់យុទ្ធនាការប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ។

អគ្គលេខាធិការគណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិបានទទួលស្គាល់ថាការបើកអាជីវកម្មឡើងវិញត្រូវជួបប្រទះការលំបាកជាច្រើនដូចជាការខ្វះខាតកម្លាំងពលកម្មនិងឧបករណ៍ការពារការឆ្លងវីរុស។

ជាមួយគ្នានោះ​ នាយកអភិវឌ្ឍន៍សង្គមនៃគណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិបានបញ្ជាក់ថារដ្ឋាភិបាលនឹងលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតម៉ាស់មុខទាំងអស់ឲ្យប្រតិបត្តិការផលិតឲ្យអស់ពីសមត្ថភាពក្នុងគ្រាដែលប្រទេសចិនកំពុងខ្វះខាតម៉ាស់មុខយ៉ាងខ្លាំង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation