
ពលរដ្ឋហុងកុងបរិច្ចាគប្រាក់និងសម្ភារៈទៅចិនដីគោកដេីម្បីប្រយុទ្ធនឹងមេរោគកូរ៉ូណាវីរុស

ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានក្នុងក្រុងហុងកុងបានបរិច្ចាគប្រាក់និងទំនិញផ្សេងៗទៅកាន់ប្រទេសចិនដីគោកដើម្បីជួយប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាវីរុសប្រភេទថ្មីដែលបានសម្លាប់មនុស្សជាង១ពាន់នាក់នៅទូទាំងប្រទេសចិន។
គិតត្រឹមថ្ងៃចន្ទម្សិលមិញទឹកប្រាក់ជាង១ពាន់លានយ័នត្រូវបានបរិច្ចាគទៅចិនដីគោកតាមរយៈទីភ្នាក់ងារជាច្រេីន។
អង្គការសង្គមមួយចំនួនក៏បានទិញសម្ភារៈផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្ររួមមានម៉ាស់មុខ, វ៉ែនតា, ឈុតសម្លៀកបំពាក់ការពារការឆ្លងមេរោគ, រ៉ូបវះកាត់, ស្រោមដៃវេជ្ជសាស្រ្ត, អាល់កុល និងថ្នាំសម្លាប់មេរោគពីបរទេសហើយបានបញ្ជូនទៅចិនដីគោកសម្រាប់ប្រេីប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡេីងនៃមេរោគកូរ៉ូណាវីរុសប្រភេទថ្មី។
ស្របពេលជាមួយគ្នានោះដែរពលរដ្ឋហុងកុងក៏បានផ្ដល់ការគាំទ្រយ៉ាងសកម្មទៅដល់រដ្ឋាភិបាលហុងកុងខ្លួនឯងផ្ទាល់ផងដែរក្នុងការចាត់វិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃវីរុសនេះ។
សម្ព័ន្ធសហគមន៍ហុងកុងដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្របសម្រួលគ្រប់មជ្ឈដ្ឋានឲ្យចូលរួមជួយពលរដ្ឋហុងកុងថែរក្សាសុខភាព៕
