ចំនួនអ្នកបាត់បង់ជីវិត ដោយមេរោគកូរ៉ូណាវីរុសឡេីងដល់១,១០៧នាក់ ជុំវិញពិភពលោក
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសចិន បានរាយការណ៍ថា មនុស្ស ៩៤ នាក់ទៀត បានស្លាប់ដោយសារវីរុសកូរ៉ូណា នៅខេត្តហ៊ូប៉ី នាថ្ងៃនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ កើនឡើងដល់១.០៦៨ នាក់។

ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោក យ៉ាងហោចណាស់មានចំនួន ១.១០៧ នាក់ ដោយមានអ្នកស្លាប់ម្នាក់ នៅហុងកុង និងម្នាក់ទៀតស្លាប់ នៅហ្វីលីពីន។
អាជ្ញាធរហ៊ូប៉ី បានបញ្ជាក់បន្ថែមថា ករណីឆ្លងវីរុសវីរុស នៅហ៊ូប៉ីសព្វថ្ងៃចំនួន ១,៦៣៨ ករណី។ចំនួនករណីឆ្លងវីរុសនេះ ត្រូវបានបញ្ជាក់ថា មកពេលនេះគឺយ៉ាងហោចណាស់ ៤៤.១៣៨ ករណី ភាគច្រើននៅចិនដីគោក។

គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងចេញផ្សាយតួលេខ សម្រាប់ខេត្តទាំងអស់ របស់ប្រទេសចិន នៅពេលក្រោយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation