អ្នកជំនាញចិន និយាយថា ការរីករាលដាល នៃមេរោគកូរ៉ូណាវីរុស នឹងឡេីងដល់ចំណុចកំពូលចុងខែនេះ
| ព័ត៌មានអន្តរជាតិ
SHARE

អ្នកជំនាញចិន និយាយថា វីរុសកូរ៉ូណាថ្មី ដែលសម្លាប់មនុស្សជាង ១.០០០ នាក់ នៅក្នុងប្រទេសចិន និងរាប់ពាន់នាក់ទៀតកំពុងឆ្លងទៀតនោះ វានឹងឈានដល់កម្រិតកំពូល នៅភាគខាងត្បូង នៃប្រទេសចិន នៅចុងខែកុម្ភៈខាងមុខនេះ។

ក្នុងសន្និសីទវីដេអូ ជាមួយវេជ្ជបណ្ឌិតនៅទីក្រុងវូហាន អ្នកជំនាញផ្នែករោគរាតត្បាត លោក ហ្សុង ណាន់សាន ថ្លែងថា ការកើនឡើង នៃករណីឆ្លងវីរុសថ្មី នៅក្នុងប្រទេសចិន កំពុងថយចុះជាលំដាប់។

លោកបានចង្អុលបង្ហាញថា វិធានការណ៍ទប់ស្កាត់ នៅទូទាំងប្រទេសកំពុងដំណើរការ។ ប៉ុន្តែលោកបានទទួលស្គាល់ថា ស្ថានភាពពលរដ្ឋនៅទីក្រុងវូហាន នៅតែធ្ងន់ធ្ងរ ដែលការកើនឡើងនៃករណីនេះ "មិនទាន់ត្រូវបានកាត់បន្ថយ"៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation