អាមេរិក នឹងស្វែងរកជំនួយបន្ថែមទៀត ពីណាតូ (NATO) ដេីម្បីប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាម
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper ថ្លែងថា លោកកំពុងសំឡឹងរកសម្ព័ន្ធមិត្ត របស់អង្គការណាតូ សម្រាប់ជំនួយបន្ថែមទៀត ដើម្បីប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ និងក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក នៅមជ្ឈឹមបូព៌ា ឱ្យកាន់តែទូលំទូលាយ។

នៅក្នុងបទសម្ភាសន៍ ពេលហោះហើរ ទៅកាន់ព្រុចសែល ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ របស់ណាតូ លោក Esper បានប្រាប់អ្នកយកព័ត៌មានថា លោកចង់អោយណាតូ ធ្វើអ្វីបន្ថែមទៀត ដើម្បីជួយដល់កម្លាំងសន្តិសុខអ៊ីរ៉ាក់។ លោកកំពុងរិះរកមធ្យោបាយ ដើម្បីកាត់បន្ថយវត្តមានកងទ័ពអាមេរិក នៅអ៊ីរ៉ាក់។

នៅពេលនេះ សហរដ្ឋអាមេរិកមានកងទ័ពប្រហែល ៥.០០០ នាក់ នៅអ៊ីរ៉ាក់ ដោយបន្តកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលមួយឆ្នាំ ដើម្បីបណ្តុះបណ្តាល និងណែនាំដល់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ក្នុងការពារការ កុំឲ្យកើតឡើងជាថ្មី ពីក្រុមអាយស៊ីស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation