ព័ត៌មានអន្តរជាតិ

ក្រឡាប់លិចទូកនៅបង់ក្លា សម្លាប់មនុស្ស១៥នាក់ និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននាក់ទៀត បាត់ខ្លួន

image

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបនាក់ បានបាត់ខ្លួន និង១៥នាក់ទៀតស្លាប់ កាលពីថ្ងៃអង្គារ បន្ទាប់ពីកប៉ាល់ដឹកមនុស្សប្រហែល ១៣០នាក់ បានក្រឡាប់នៅឈូងសមុទ្របេងហ្គាល់ មុនពេលមានគំរោងទៅកាន់ម៉ាឡេស៊ី។


ក្រុមមន្រ្តី និយាយថា អ្នកជួយសង្គ្រោះ បានជួយសង្គ្រោះមនុស្ស៧៣ នាក់ចេញពីនាវា កាលពីថ្ងៃអង្គារ ។ នាវា ដែលដឹកជនភៀសខ្លួននេះ បានព្យាយាមធ្វើដំណើរ ទៅកាន់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីពួកគេ ចេញពីជំរុំក្បែ Cox's Bazar ប្រទេសបង់ក្លាដែស។

អ្នកនៅរស់ខ្លះ និយាយថា នាវាទី ២ ដែលដឹកអ្នកដំណើរប្រហាក់ប្រហែលគ្នា ក៏ត្រូវបានកំណត់ក្នុងពេលតែមួយ។ ឆ្មាំឆ្នេរសមុទ្រ រហូតមកដល់ពេលនេះ មិនអាចរកទីតាំងនាវាទី២បានទេ។

កាលពីឆ្នាំ ២០១៧ យោធាមីយ៉ាន់ម៉ា បានបណ្តេញជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ា ជាង៧៣ ម៉ឺននាក់ ឲ្យរត់ភៀសខ្លួន ទៅកាន់ប្រទេសបង់ក្លាដែស។ ប្រទេសមីយ៉ាន់ម៉ា ដែលកាន់ព្រះពុទ្ធសាសនាភាគច្រើន បានបដិសេធការចោទប្រកាន់ របស់សហរដ្ឋអាមេរិក ដែលចោទថថា យោធាប្រទេសនេះ បានធ្វើយុទ្ធនាការប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា ដោយមានចេតនាប្រល័យពូជសាសន៍៕

ព័ត៌មានទាក់ទង...