ផ្លូវជាច្រើនកន្លែងត្រូវបានជន់លិចហើយទឹកទន្លេកើនឡើងនៅទូទាំងរដ្ឋអាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

ផ្លូវថ្នល់ជាច្រើនកន្លែង ត្រូវបានជន់លិច ហើយទឹកទន្លេបានឡើងពាសពេញ នៅតំបន់ Deep South កាលពីថ្ងៃអង្គារ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងមួយថ្ងៃ ហើយជាមួយគ្នានេះ ទឹកភ្លៀងបានហូរហៀបំពេញបឹងមីស៊ីស៊ីពី។

ក្រុមមន្រ្តីសេវាកម្មអាកាសធាតុជាតិ និយាយថា ទឹកជំនន់ក្នុងកម្រិតតិចទៅមធ្យម ត្រូវបានគេរំពឹងថា មកពីរដ្ឋមីស៊ីស៊ីពី បន្ទាប់ពីមានភ្លៀងធ្លាក់។ ទន្លេ Tennessee ត្រូវគេព្យាករណ៍ថា នឹងមានកម្ពស់ប្រហែល ៧ ហ្វីត (២,១ ម៉ែត្រ) បើធៀបនឹងកម្រិតទឹកជំនន់ នៅ Perryville រដ្ឋ Tennessee កាលពីថ្ងៃអាទិត្យ។

ផ្លូវជាច្រើនត្រូវបានគ្របដណ្ដប់ដោយទឹក ក្រោយទទួលឥទ្ឋិពលទឹកភ្លៀង ដែលមានទំហំលើសពី ៥ អ៊ីញ (៧,៦ សង្ទីម៉ែត្រ) នៅចំណុចកណ្តាលរដ្ឋអាល់ឡាបាម៉ា ហើយក្រុមអ្នកព្យាករណ៍ និយាយថា ចំនួនសរុបអាចឈានដល់ ៦ អ៊ីញ (១៥,២ សង្ទីម៉ែត្រ) នៅពេលយប់។

សាលារៀន បានបើកយឺត ឬកន្លែងខ្លះបានបិទ ក្នុងរដ្ឋ Alabama, Mississippi និង Louisiana ដោយសារតែបញ្ហាទឹកជំនន់នេះ។ ទឹកជំនន់លាតសន្ធឹង ពីភាគខាងកើតរដ្ឋតិចសាស់ រហូតដល់រដ្ឋ Mississippi ហើយផ្នែកខ្លះ នៃរដ្ឋ Alabama ស្ថិតក្រោមការព្រមាន អំពីទឹកជំនន់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation