អង្គការ WHO៖ មេរោគកូរ៉ូណាវីរុសបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល
| ព័ត៌មានអន្តរជាតិ
SHARE

យោងតាម លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងថា វីរុសកូរ៉ូណាប្រភេទថ្មីនេះ បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ពិភពលោកទាំងមូល។
នេះជាការបញ្ជាក់ពីលោកTedros នៅក្នុងកិច្ចប្រជុំពិសេសមួយ កាលពីថ្ងៃអង្គារម្សិលមិញ។

អង្គការសុខភាពពិភពលោក បានប្រជុំជាមួយអ្នកជំនាញ ប្រមាណជា៤០០នាក់ ដែលធ្វើឡើងក្នុងរយៈពេល២ ថ្ងៃ ដើម្បីព្យាយាមបង្កើនល្បឿន នៃការធ្វើតេស្តព្យាបាល និងការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងថ្មីនេះ។

មិនមានការព្យាបាល ឬវ៉ាក់សាំងដែលត្រូវបានបង្ហាញឱ្យឃើញ សម្រាប់វីរុសនេះទេ វានៅតែមានអាថ៌កំបាំង ខណៈកំពុងឆ្លងទៅលើមនុស្សជាង ៤៣.០០០ នាក់ នៅទូទាំងពិភពលោក និងបានសម្លាប់មនុស្ស ជាង ១.០០០ នាក់ ដែលភាគច្រើននៅក្នុងប្រទេសចិន។

ក្រុមអ្នកជំនាញ និយាយថា វាអាចមានរយៈពេលរាប់ខែឬច្រើនឆ្នាំទៀត ក្នុងការព្យាបាល ឬវ៉ាក់សាំង ដើម្បីការពារលើវិរុសមួយនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation